ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងសុខាភិបាល ប្រកាសភូមិសាស្ត្រទាំង៥នេះ ដែលតម្រូវឱ្យពាក់ម៉ាស និងរក្សាគម្លាតជាចាំបាច់

    BY Khmernote Media March 24, 2021
    ក្រសួងសុខាភិបាល ប្រកាសភូមិសាស្ត្រទាំង៥នេះ ដែលតម្រូវឱ្យពាក់ម៉ាស និងរក្សាគម្លាតជាចាំបាច់

    រាជធានីភ្នំពេញ៖ យោងតាមលិខិតសាររបស់ ក្រសួងសុខាភិបាល នាថ្ងៃទី២៤ ខែមីនា​ ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីភូមិសាស្ត្រ ដែលត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុចត្ថិភាព។ ក្នុងសេចក្តីជូនដំណឹងខាងលើ បានបញ្ជាក់ថា ក្រសួងសុខាភិបាលបានប្រកាស យកភូមិសាស្ត្ររាជធានីភ្នំពេញ, កណ្តាល,ព្រៃវែង សៀមរាប និងព្រះសីហនុ ត្រូវបានកំណត់ជាតំបន់ដែលមានឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលតម្រូវឱ្យពាក់ម៉ាស និងរក្សាគម្លាតជាចាំបាច់។

    ចំពោះបុគ្គលិកដែលមានកាតព្វកិច្ចពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គល ត្រូវបានកំណត់ក្នុងប្រការ៣ និងប្រការ៤ ស្ដីពីកាតព្វកិច្ចពាក់ម៉ាស់ រក្សាគម្លាតសុវត្ថិភាពក្នុងអំឡុងពេលនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ប្រការទាំងនេះត្រូវចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់មានការជូនដំណឹងសារជាថ្មី។

    អាស្រ័យហេតុនេះ សូមអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ចាត់វិធានការដើម្បីធានាអនុវត្តឲ្យបានម៉ឺងម៉ាត់នូវកាតព្វកិច្ច ឲ្យបានខ្ជាប់ខ្ជួន ដើម្បីទប់ស្តាត់ការឆ្លងរាលដាលកូវីដ-១៩ ៕

    ប្រភព៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

    Share This Post: