ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ដំណឹងបន្ទាន់! បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ទៅហាងស្រីអូន ស៊ុបគោ ២ បើមានអាការៈមិនស្រួលខ្លួន សូមប្រញាប់ទៅធ្វើតេស្តរកមេរោគកូវីដ១៩​​

    BY Khmernote Media March 24, 2021
    ដំណឹងបន្ទាន់! បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ទៅហាងស្រីអូន ស៊ុបគោ ២ បើមានអាការៈមិនស្រួលខ្លួន សូមប្រញាប់ទៅធ្វើតេស្តរកមេរោគកូវីដ១៩​​

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានចេញសេចក្តីជូនដំណឹងអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅ ឬធ្លាប់មានការពាក់ព័ន្ធជាមួយអ្នកធ្វើការនៅ​ ហាង ស្រីអូន ស៊ុបគោ ២ ស្ថិតនៅផ្ទះលេខ២៧ ផ្លូវ៤៧ ភូមិ១០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។

    សូមដាក់ខ្លួនឲ្យនៅដាច់ដោយឡែក ឬប្រសិនបើមានអាការៈមិនស្រួលខ្លួន ឬសង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគកូវីដ១៩​​ (COVID-19) ដែលមានទីតាំងនៅ ​វិទ្យាល័យ​បាក់ទូក​ វិទ្យាល័យ​បឹង​ត្របែក​ មណ្ឌលសុខភាពចាក់អង្រែក្រោម​ មន្ទីរ​ពេទ្យខ្មែរ-សូវៀត​ មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា​៕

    Share This Post: