សិល្បៈ

តាមពិតបុរសខ្មែរ អាយុ ៣៨ឆ្នាំ ដែលបាត់បង់ជីវិតដោយសារកូវីដ១៩ ព្រឹកមិញនេះ គឺជា DJ ប៊ូម

BY
Khmernote Media
March 25, 2021

បើតាមការអោយដឹងរបស់លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានបញ្ជាក់ថា អ្នកជំងឺកូវីដ-១៩ចំនួន២នាក់ បានស្លាប់ដោយសារជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ ក្នុងនោះ អ្នកជំងឺឈ្មោះ Wu Jiannan ភេទប្រុស ជនជាតិចិន អាយុ៤៣ឆ្នាំ ធ្វើការនៅកាស៊ីណូកោះធំ និងអ្នកជំងឺឈ្មោះ ឈាន ប៊ុនធឿន ភេទប្រុស ជនជាតិខ្មែរ អាយុ៣៨ឆ្នាំ ជាជំនួយការអគ្គនាយកផ្សារ នៅអង្គភាពសារព៌ត័មានអភិវឌ្ឈន៍សង្គមខ្មែរ ស្នាក់នៅ ភូមិកណ្ដាល ឃុំមានជ័យ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដោយអ្នកជំងឺទាំងពីរនាក់មានអាការៈខ្សោយសួតធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងខ្លាំង ដោយសារការវ៉ៃលុកនៃជំងឺកូវីដ-១៩។

ក្នុងនោះដែរលោក អ៉ឹម ជីវ៉ា ក៏បានបង្ហោះសារនៅលើផេកសិល្បករកម្ពុជា ស្តីពីមរណភាពរបស់បុរសជនជាតិខ្មែរ ខាងលើនោះគឺគាត់ជាអ្នកសិល្បៈមួយរូបដែលគេស្គាល់ឈ្មោះថា DJ ប៊ូម។ លោក អ៉ឹម ជីវ៉ា បានរៀបរាប់ថា៖ “RIP អ្នកសិល្បៈមួយរូបទៀតហើយ គឺDJ ប៊ូម ស្លាប់ដោយសារជំងឺកូវិត១៩ ថ្ងៃនេះ! លោកស្រី វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានឲ្យដឹងថាអ្នកជំងឺជាជនជាតិខ្មែរ១នាក់ទៀតបានស្លាប់ដោយសារជំងឺកូវីដ១៩នៅព្រឹកថ្ងៃទី២៥ខែមីនាឆ្នាំ២០២១នេះ។ លោកស្រីបានបន្តថា អ្នកជំងឺឈ្មោះ ឈាន ប៊ុនធឿន ប្រុស ខ្មែរ អាយុរ ៣៨ឆ្នាំ ហៅ DJ ប៊ូម ជា ជំនួយការអគ្គនាយកផ្សារ នៅអង្គភាពសរសេរពត័មានអភិវឌ្ឈន៍សង្គមខ្មែរស្នាក់នៅ ភូមិកណ្ដាល ឃុំមានជ័យ ស្រុកឧដុង្គ កំពុងស្ពឺបានស្លាប់ដោយសារជំងឺកូវីដ១៩។ បន្ទាប់ពីរកឃើញ វិជ្ជមានកូវីដ១៩នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ដែលបញ្ជួនមកពីសណ្ឋាគារហ្គ្រេនឌុកកាលពីថ្ងៃទី២០ខែមីនាឆ្នាំ២០២១។ លោកស្រីបានបន្តថាអ្នកជំងឺបានស្លាប់នៅព្រឹកវេលាម៉ោង៧ និង៤៥នាទី នៅថ្ងែ២៥ ខែមីនា ឆ្នាំ២០២១ ដោយសារជំងឺ​កូវីដ១៩ វាយលុកធ្វើឲ្យខ្សោយសួតធ្ងន់ធ្ងរខ្លាំង រលាកសួតសង់ខាំងធ្ងន់ធ្ងរខ្លាំង ។ លើសពីនេះទៀតអ្នកជំងឺបានសភាពធាត់កំរិត១ និងលើសឈាមផងដែរ។ លោកស្រីបានបន្តទៀតថា «យើងបានរកឃើញគាត់មានរលាកសួតធ្ងន់ធ្ងរខ្លាំងទាំងសងខាងនិងមានខ្សោយសួតខ្លាំង រហូតដល់ប្រើម៉ាស៊ីនជំនួយ នៅថ្ងៃទី២០ខែមីនាឆ្នា២០២១តែមិនអាចជួយសង្គ្រោះបានហើយអ្នកជំងឺបានស្លាប់នៅថ្ងែ២៥ ខែមីនាឆ្នាំ២០២១នៅវេលាម៉ោង៧និង៣៥នាទៅព្រឹក ដោយខ្សោយសួតធ្ងន់ធ្ងរខ្លាំង រលាកសួតសង់ខាំងធ្ងន់ធ្ងរខ្លាំង ដោយកូវីដ១៩»។ ជូនដំណឹងដោយអុឹម ជីវ៉ា”

Share This Post: