ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អ្នកធ្លាប់ទៅប្រើសេវានៅបន្ទប់ពិគ្រោះព្យាបាល “សាន ភីរ៉ូ” ចាប់ពីថ្ងៃទី១៤ ខែមីនា បើមានអាការៈមិនស្រួលខ្លួន ប្រញាប់ទៅធ្វើតេស្តភ្លាម

    BY Khmernote Media March 25, 2021
    អ្នកធ្លាប់ទៅប្រើសេវានៅបន្ទប់ពិគ្រោះព្យាបាល “សាន ភីរ៉ូ” ចាប់ពីថ្ងៃទី១៤ ខែមីនា បើមានអាការៈមិនស្រួលខ្លួន ប្រញាប់ទៅធ្វើតេស្តភ្លាម

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានចេញសេចក្តីជូនដំណឹងអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅប្រើប្រាស់សេវា ឬធ្លាប់មានការពាក់ព័ន្ធជាមួយអ្នកធ្វើការនៅ បន្ទប់ពិគ្រោះព្យាបាល “សាន ភីរ៉ូ” ឫស្សីកែវ ទល់មុខស្ថានីយ៍ទូរទស្សន៍ CTN ខាងមុខផ្សារឆេកូ (ផ្សារ គីឡូម៉ែត្រលេខ ៦) ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១​ តទៅ។

    សូមដាក់ខ្លួនឲ្យនៅដាច់ដោយឡែក ឬ​ ប្រសិនបើមានអាការៈមិនស្រួលខ្លួន ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ១៩​​ (COVID-19) ដែលមានទីតាំងនៅ ​វិទ្យាល័យ​បាក់ទូក​ វិទ្យាល័យ​បឹង​ត្របែក​ មណ្ឌលសុខភាពចាក់អង្រែក្រោម​ មន្ទីរ​ពេទ្យខ្មែរ-សូវៀត​ និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា​៕

    Share This Post: