បច្ចេកវិទ្យា

ត្រៀមរីករាយបុណ្យចូលឆ្នាំខ្មែរនៅផ្ទះក៏បាន សម័យឌីជីថល គ្រាន់តែមាន OPPO Reno5 ក្នុងដៃ

BY
Liny Chan
March 25, 2021

ភ្លេចៗខ្លួន ពិធីបុណ្យប្រពៃណីចូលឆ្នាំខ្មែរ ខិតជិតមកដល់ តើអ្នកបានត្រៀមខ្លួនឬនៅ? ពិធីបុណ្យចូលឆ្នាំខ្មែរ ដែលមានរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី 13 ឬ 14 ដល់ថ្ងៃទី 15ឬ 16ខែ មេសា គឺជាពិធីបុណ្យប្រពៃណីខ្មែរយ៉ាងសំខាន់មួយ ដែលពលរដ្ឋកម្ពុជារាប់លាននាក់តែងតែប្រារព្ធតៗគ្នាតាំងពីយូរលង់ណាស់មកហើយ។ រៀងរាល់ឆ្នាំ នៅពេលខែមេសា ឈានចូលមកដល់ នៅតាមទីប្រជុំជន វត្ត ឬរមនីយដ្ឋាន និងតាមដងផ្លូវនានាក្នុងខេត្តឬរាជធានី គេមើលឃើញមានការរៀបចំតម្កើងស្លាក «សួស្ដីឆ្នាំថ្មី» ដើម្បីត្រៀមអបអរ។

ពិធីបុណ្យប្រពៃណីចូលឆ្នាំខ្មែរ ត្រូវគេប្រារព្ធក្រោយពេលដែលប្រជាកសិករខ្មែរ អ្នកចំការ បានប្រមូលទិន្នផលរួច ដើម្បីឲ្យប្រជាកសិករ កម្មករ សិស្សានុសិស្ស មន្ត្រីរាជការ បុគ្គលិកក្រុមហ៊ុនឯកជន អង្គការ និងប្រជាពលរដ្ឋទូទាំងប្រទេសបានឈប់សម្រាកនិងជួបជុំគ្នាតាមផ្ទះរៀងខ្លួន។ ក្នុងពិធីបុណ្យនេះ ភាគច្រើនប្រជាជនយើងតែងតែជួបជុំគ្រួសារ ញាតិសណ្តាន ឬទៅវត្ត ឬទៅស្រុកកំណើត ដោយការជូនកាដូ ជូនពរជ័យ អបអរ សួរសុខទុក្ខ លេងល្បែងប្រជាប្រិយ បោះអង្គុញ ចោលឈូង ទាញព្រាត់ រាំធុងបាស់ ថតរូបជុំគ្នាសម្តែងក្តីរីករាយនឹករលឹកទៅវិញទៅមក ។ល។ ដោយឡែកអ្វីដែលគួរឱ្យកត់សម្គាល់ផងដែរថានៅប៉ុន្មានឆ្នាំចុងក្រោយនេះពិសេស 2019 ឬ 2020 ឬឈានចូល 2021 ក្នុងសម័យឌីជីថល បច្ចេកវិទ្យាទំនើប គេសង្កេតមើលមានការប្រែប្រួលដោយប្រជាពលរដ្ធបានប្រើប្រាស់ស្មាតហ្វូនជាការជួបជុំ ឬសួរសុខទុក្ខ តាម Online ជំនួសវិញ ក្នុងករណីរវល់មិនបានជួបជុំធំដុំ ទៅស្រុកកំណើត ឬទៅវត្តជុំគ្រួសារក៏ដោយ ក៏ប្រជាពលរដ្ធផ្ញើសារជូនពរ ថតរូប ឬវីដេអូខលជួបគ្នា ដើម្បីបង្ហាញពីក្តីនឹករលឹក សួរសុខទុក្ខ ផ្ញើជាកាដូ ជាទូរសព្ទ័ឬលុយកាក់ ជំនួសវិញ។

ដោយឡែកនៅតាមផ្ទះនីមួយៗគេសង្កេតឃើញមាន ការរៀបចំផ្កា ធូប ទៀន ផ្លែឈើ ម្ហូបអាហារ សែនព្រេន រំលឹកគុណ និងឧទ្ទិសដល់កុងម៉ាញាតិផៅទាំង 7 សន្តាន ដើម្បីត្រៀមស្វាគមន៌ទេវតាឆ្នាំថ្មី ពិសេសក្នុងសម័យបច្ចេកវិទ្យា និងសំភារៈនិយមយុគសម័យថ្មី គួបផ្សំនឹងទូរសព្ទទំនើបៗ ដូចជា OPPO Reno 5 ដែលអាចថតរូបស្អាតៗស្ទីលប្លែកៗ ការថតវីដេអូភ្លោះដំណាលគ្នា ដោយប្រើកាមេរ៉ាមុខនិងក្រោយ ដែលកំពុងពេញនិយម ពិសេសលើបណ្តាញ Tik Tok ឬ Facebook ជាវីដេអូឆ្លងឆ្លើយ ឌឺឌងគ្នា ជាហេតុធ្វើឱ្យជីវិតកាន់តែរីករាយ និងបង្កើតភាពរស់រវើកជាមួយគ្នា ដោយសារតែ Reno5 ជាជំនួយការពិសេសដែលបំពាក់បច្ចេកវិទ្យានិងមុខងារកាមេរ៉ាសំបូរបែប ពិសេសការថតរូបបែប AI Color Portrait និងថតវីដេអូភ្លោះដំណាលគ្នា (Dual View Video) ដែលបង្ហាញពីភាពរីករាយទ្វេដង រូបខ្លួនឯងផងនិងក្រុមគ្រួសារផង ដំណាលគ្នា ដែលវីដេអូចេញមកមើលទៅបែបសប្បាយនិងកំប្លែងផងដែរ។

អ្នកចូលចិត្តថតរូប ភាគច្រើនជ្រើសប្រើ OPPO ។ លោកអ្នកគួរយល់ដឹងអំពីគន្លឹះថតរូបបែប Portrait ដើម្បីថតរូបឱ្យមិត្តភក្តិ បងប្អូន ឪពុកម្តាយ អ៊ំ ពូមីង កូនក្មួយ បានស្រស់ស្អាត ដូចជាការជ្រើសរើស ពន្លឺ ទីតាំង ផ្ទៃខាងក្រោយ ប្លង់ ការប្រើអារម្មណ៍ ការចេះប្រើ Portrait Mode គួបផ្សំជាមួយនឹងលក្ខណៈពិសេស នៃបច្ចេកវិទ្យាសំបូរបែបនៃ OPPO Reno5 នោះអ្នកនឹងរីករាយក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំនេះជាមិនខាន។ គួររំលឹកផងដែរថា OPPO Reno5 មានចំណុចខ្លឹមៗដូចខាងក្រោមនេះ៖

ចំណុចទី 1 បំពាក់ AI Camera 2.0៖ អ្នកអាចថតរូបស្អាតៗនិងវីដេអូប្លែកៗ ជាមួយក្រុមគ្រួសារគ្រប់ស្ថានភាព មិនថាយប់ មិនថាថ្ងៃ មិនថាក្នុងផ្ទះ ឬក្រៅផ្ទះ ឬទីងងឹត ជាមួយនឹងមុខងារសំបូរបែបដូចជា AI Mixed Portrait, AI Color Portrait, Night Flare Portrait, Dual View Video ដែលលោកអ្នកនឹងរីករាយក្នុងការចែករំលែក ឬបង្ហោះអួតគ្នាពេញបណ្តាញសង្គមហ្មង៎ និងផ្ញើជូនមនុស្សជាទីស្រឡាញ់ ឬក្រុមគ្រួសារ ។ បើនិយាយពីមុខងារ AI Color Portrait ដោយថតមនុស្សលេចធ្លោបានពីរនាក់ ចំណែកផ្ទៃខាងក្រោយវិញប្រែក្លាយទៅជាសខ្មៅយ៉ាងឥតខ្ចោះ ។
តោះមកទស្សនារូបថតបែប AI Color Portrait ដ៏ទាក់ទាញពីជាតារាល្បីៗមួយចំនួន៖

ចំណុចទី 2 បច្ចេកវិទ្យាសាកថ្មលឿន50W ៖ OPPO Reno5 បំពាក់ថាមពលថ្មក៏ធំ បច្ចេកវិទ្យាសាកថ្មក៏លឿន 50W ដែលអាចសាកថ្មតែ 5 នាទី អាចមើលវីដេអូបាន 3 ម៉ោង ដោយមិនបារម្ភឆាប់អស់ថ្ម ឬពិបាកស្ពាយ Power Bank តាមខ្លួន។

ចំណុចទី 3 កាមេរ៉ាថតបានធំ ថតបានច្បាស់ទំហំ 64MP+44MP ៖ OPPO Reno5 បំពាក់នូវកាមេរ៉ាក្រោយ4គ្រាប់ (64MP+8MP+2MP+2MP) ដែលអាចថតបានច្បាស់ដិតកម្រិត108MP (Extra HDR) ពោលគឺថតបានឃើញសរសៃអំបោះសំលៀកបំពាក់ និងផ្តិតបានធំៗឬព្រីនជាបដារបាន ជាមួយនឹងកាមេរ៉ាមុខទំហំយក្ស 44MP ដែលអាចថតស៊ែលហ្វីច្បាស់ដិត ឃើញច្បាស់រោមភ្នែក ប្រជ្រុយ ឬរោមចិញ្ចើមពិតៗ។

បើល្អម្លឹងៗ រងចាំអីទៀត ប្រសិនបើអ្នកមិនទាន់មាន OPPO RENO5 ទេ គួរលៃលកឱ្យហើយទាន់មានប្រូម៉ូសិនខប់ៗ។ អតិថិជនអាចជាវ OPPO RENO5 ក្នុងតម្លៃ $369 ឬ RENO5 (5G) ក្នុងតម្លៃ $469 នៅតាមបណ្តាហាងលក់ទូរស័ព្ទទូទាំងប្រទេស ចាប់ពីថ្ងៃនេះរហូតដល់30 មិថុនា 2021 ជាមួយនឹងកាដូថែមភ្លាមៗយ៉ាងច្រើនសន្ធឹកសន្ធាប់។ ពិសេសលោកអ្នកនឹងទទួលបានរង្វាន់ទ្វេដងបន្ថែម ដោយគ្រាន់តែចូលរួមលេងហ្គេមកោសឈ្នះតាមអនឡាញ ដែលរង្វាន់រួមមានកាស OPPO Enco W11, OPPO Enco Free ឧបករណ៍សាកថ្ម OPPO Powerbank និងតុក្កតាឌីហ្សាញបែបចូលឆ្នាំខ្មែរដ៏ស្រស់ស្អាត ដែលរង្វាន់សរុប8,000 ដុល្លារ ដោយគ្រាន់តែធ្វើតាមជំហានងាយៗ
ពោលគឺ ទី1៖បង្ហោះរូបថតរបស់អ្នកជាមួយទូរស័ព្ទ OPPO Reno5 ទី2៖ ចូលទៅកាន់ Link https://hi5.oppomobile.com.kh/161103025673832 បន្ទាប់ចុចលើពាក្យ “ចុចទីនេះដើម្បីឈ្នះរង្វាន់” ទី3៖ បង្ហោះរូបរបស់អ្នកជាមួយកាន់ OPPO Reno5 និងបញ្ចូលលេខ IMEI ទូរស័ព្ទ OPPO RENO5 ឬ RENO5 (5G) ទី4៖ អ្នកអាចកោសឆ្នោតដើម្បីឈ្នះរង្វាន់លើកទី1 និងទី5៖ ចែករំលែករូបនោះទៅកាន់ហ្វេសប៊ុកផ្ទាល់ខ្លួនជា Public ដើម្បីអាចផ្សងសំណាងលើកទី2។ ព័ត៌មានលម្អិត សូមតាមដានទំព័រហ្វេសប៊ុកផ្លូវការ OPPO ទាំងអស់គ្នា។

បំណងល្អពី OPPO រាល់ការរីករាយ ឬការជួបជុំ ប្រជាពលរដ្ធគ្រប់រូបគួរប្រកាន់ភ្ជាប់នូវវិធានការណ៍យ់ាងតឹងរឹងដើម្បីរក្សាសុខសុវត្ថិភាពក្រុមគ្រួសារពោលគឺ 3 កុំ 3 ការពារ ៖ 3 ការពារ (1) ពាក់ម៉ាសឱ្យបានត្រឹមត្រូវជានិច្ចគ្រប់ពេល (2) លាងដៃ ឬបាញ់អាកុលឱ្យបានញឹកញាប់ (3) គម្លាតសុវត្ថិភាពឃ្លាតគ្នាយ៉ាងតិច 1.5 ម៉ែត្រ និង 3កុំ (1) កុំចូលទៅកន្លែងបិទជិត (2) កុំទៅកន្លែងមានមនុស្សច្រើន (3) កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នា ។

Share This Post: