បច្ចេកវិទ្យា

សាហាវហួស! Galaxy Note 9 នឹងអាចដាក់បន្ថែម Memory បានដល់ 1TB (1,000GB) ឯណោះ (មានវីដេអូ)

BY
Khmernote Media
August 6, 2018

ដូចទៅនឹងអ្វីដែលយើងគ្រប់គ្នាដឹងហើយថា ក្រុមហ៊ុន Samsung នឹងធ្វើការបង្ហាញជំនាន់ថ្មីនៃកំពូលស្មាតហ្វូនត្រកូល Note របស់ខ្លួននាថ្ងៃទី09 ខែសីហា ខាងមុខនេះ ប៉ុន្ដែរហូតមកដល់ពេលបច្ចុប្បន្ន យើងនៅតែទទួលបានរូបភាព ក៏ដូចជាវីដេអូបែកធ្លាយដដែល។

យោងតាមការបែកធ្លាយជាច្រើនកន្លងមកនេះ យើងអាចសន្មត់បានថា Galaxy Note 9 នឹងមានរូបរាងស្រដៀងគ្នាទៅនឹងត្រកូល Note ឆ្នាំមុនដែរ គ្រាន់តែលើកនេះក្រុមហ៊ុនបានធ្វើការអភិវឌ្ឍលើប្រព័ន្ធដំណើរការ ក៏ដូចជាសមត្ថភាពកាមេរ៉ា ហើយអ្វីដែលអស្ចារ្យបំផុត គឺរន្ធបន្ថែម Memory អាចទ្រទ្រង់បានដល់ 1TB ស្មើនឹង 1,000GB ឯណោះ។

គួរបញ្ជាក់ផងដែរថា ជំនាន់ថ្មីនៃត្រកូល Note នេះ នឹងមានអេក្រង់ និងទំហំថាមពលថ្មកាន់តែធំជាងមុនបន្ដិច ហើយ S-Pen ក៏ទទួលបានការអភិវឌ្ឍលើសមត្ថភាពថ្មីដែរ។ ចំណុចមួយដែលគួរឲ្យចាប់អារម្មណ៍ដែរ នោះគឺ Logo របស់ក្រុមហ៊ុន Samsung ក៏ត្រូវបានរចនាថ្មីដូចគ្នា។ កុំឲ្យខាតពេលយូរ សូមទស្សនាវីដេអូខាងក្រោម៖

Fu

ប្រភព៖ idownloadblog

Share This Post: