ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អ្នកធ្លាប់ចូលហូបប៊ឺហ្គឺរនៅហាង Carl’s Jr ផ្លូវប៉ាស្ទ័រ ចាប់ពីថ្ងៃទី២១ ខែមីនា បើមានអាការៈសង្ស័យ សូមប្រញាប់ទៅធ្វេីតេស្តរកមេរោគកូវីដ១៩

    BY Khmernote Media March 25, 2021
    អ្នកធ្លាប់ចូលហូបប៊ឺហ្គឺរនៅហាង Carl’s Jr ផ្លូវប៉ាស្ទ័រ ចាប់ពីថ្ងៃទី២១ ខែមីនា បើមានអាការៈសង្ស័យ សូមប្រញាប់ទៅធ្វេីតេស្តរកមេរោគកូវីដ១៩

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានចេញសេចក្តីជូនដំណឹងអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅហូប ឬមានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការនៅហាង​ Carl’s Jr ស្ថិតនៅផ្ទះលេខ៥៥, ផ្លូវ៣១០ កែង ផ្លូវប៉ាស្ទរ័, សង្កាត់ បឹងកេងកង១ ខណ្ឌចំការមន នៅថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២១ ម៉ោង ១៧៖៤០​នាទី។

    ប្រសិនបើមានអាការៈមិនស្រួលខ្លួន ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ១៩​​ (COVID-19) ដែលមានទីតាំងនៅ ​វិទ្យាល័យ​បាក់ទូក​ វិទ្យាល័យ​បឹង​ត្របែក​ មណ្ឌលសុខភាពចាក់អង្រែក្រោម​ មន្ទីរ​ពេទ្យខ្មែរ-សូវៀត​ និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា​៕

    Share This Post: