ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    លោកគ្រូពេទ្យឯកទេសប្រព័ន្ធដង្ហើម និង សួត បានប្រាប់ថាបានព្យាយាមតថ្លៃជាមួយយមរាជ ដើម្បីទាញយកជីវិតរបស់លោកគ្រូពេទ្យ អឹម សុភី នៅខេត្តព្រៃវែង និង អ្នកជម្ងឺជាច្រើនទៀត

    BY Khmernote Media March 26, 2021
    លោកគ្រូពេទ្យឯកទេសប្រព័ន្ធដង្ហើម និង សួត បានប្រាប់ថាបានព្យាយាមតថ្លៃជាមួយយមរាជ ដើម្បីទាញយកជីវិតរបស់លោកគ្រូពេទ្យ អឹម សុភី នៅខេត្តព្រៃវែង និង អ្នកជម្ងឺជាច្រើនទៀត

    លោកគ្រូពេទ្យឯកទេសប្រព័ន្ធដង្ហើម និង សួត វ៉ា ម៉េង បានបញ្ចេញសំណេររំជួលចិត្តមួយដែលលោកគ្រូបានប្រាប់ថា បានព្យាយាមតថ្លៃជាមួយយមរាជដើម្បីទាញយកជីវិតរបស់លោកគ្រូពេទ្យ អឹម សុភី នៅខេត្តព្រៃវែង និងអ្នកជំងឺជាច្រើនទៀត។ លោកគ្រូ វ៉ា ម៉េង បានរៀបរាប់ថា៖

    ខ្ញុំបាទនិងក្រុមការងារក្នុងមន្ទីពេទ្យមិត្ភភាពខ្មែរសូវៀតបានព្យាយាមតថ្លៃជាមួយយមរាជដើម្បីទាញយកជីវិតរបស់លោកគ្រូពេទ្យ អឹម សុភី នៅខេត្តព្រៃវែង និង អ្នកជម្ងឺជាច្រើន ដែលស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរដែលប្រើម៉ាស៊ីនជំនួយអុកស៊ីសែនដើម្បីជួយដល់ការដកដង្ហើមរបស់គាត់ និង បានយកជីវិតរបស់គាត់ពីមជ្ចុរាជហើយក្រុមគ្រូពេទ្យនៅទីនេះបានព្យាយាមអស់ពីលទ្ធភាពហើយ។ ហើយស្ថានភាពរបស់លោកគ្រូអឹម សុភី ក៏បានល្អប្រសើរច្រើនហើយចំពោះមុខ។ ក្រុមការងាររបស់មន្ទីពេទ្យមិត្តភាពខ្មែរសូវៀត ក៏ជូនពរអោយលោកពូបានជាសាសន៏ស្បើយក្នុងពេលឆាប់ៗ។

    អ្វីដែលយើងត្រូវធ្វើយើងបានធ្វើអស់ហើយ សង្ឃឹមថាទេវតានឹងតាមថែរក្សារអ្នកជម្ងឺទាំងបានឆ្លងផុតពីសោទនាកម្មមួយនេះ។ អ្នកជម្ងឺនៅតែបន្តស្លាប់រីឯគ្រូពេទ្យនៅតែបន្តខិតខំអោយអស់ពីលទ្ធភាពក្នុងការតថ្លៃនិងយោមរាជដើម្បីយកជីវិតពួកគាត់ជូនទៅគ្រួសាររបស់អ្នកជម្ងឺ។ ការបែកបាក់និងបាត់បង់សមាជិកគ្រួសារមួយដែលមិនអាចសូម្បីតែឃើញមុខជាលើកចុងក្រោយ និង នៅក្បែរដើម្បីបានប៉ះមុខសព្វមុនពេលបូព៍ជាសព្វ ពិតជាពិបាកទទួលយកណាស់ រីឯសាកសព្វក៏មិនអាចបញ្ជូនទៅស្រុកកំណើត។ អារម្មណ៍មួយនេះខ្ញុំសង្ឃឹមថាបងប្អូនពិតជាមិនចង់ស្គាល់ឡើយ ដូច្នេះសូមបងប្អូនមេត្តាគោរពនូវគោលការណ៍របស់ថ្នាក់ដឹកនាំ ដែលមាន ៣កុំ និង៣ការពារអោយបានឃ្ជាប់ឃ្ជួន។
    ខ្ញុំបាទ គ្រូពេទ្យ វ៉ា ម៉េង ព្រមទាំងក្រុមគ្រូពេទ្យនៃមន្ទីពេទ្យមិត្តភាពខ្មែរសូវៀត លើកដៃប្រណមបួងសួងដល់ទេវតាតាមថែរក្សារប្រជាជនកម្ពុជា និង មនុស្សជាតិទាំងឡាយបានឆ្លងផុតសោទ៍នាទកម្មមួយនេះ ហើយក៏សង្ឃឹមថាគ្រោកាចមួយនេះនឹងឆាប់រលត់ទៅវិញ៕

    Share This Post: