សិល្បៈ

អបអរសាទរ! អ្នកនាង សុគន្ធ នីសា បានជាសះស្បើយពីជំងឺកូវីដ១៩ហើយ

BY
Khmernote Media
March 26, 2021

នារសៀលថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២១ កន្លងទៅ អ្នកនាង សុគន្ធ នីសា តារាចម្រៀងជួរមុខដ៏ល្បីឈ្មោះមួយរូបក្នុងផលិតកម្មហង្សមាស បានធ្វើការប្រកាសជាសាធារណៈនៅលើគណនីហ្វេសប៊ុកថា អ្នកមានលទ្ធផលតេស្តវិជ្ជមានវីរុសកូវីដ១៩ ហើយប្រាប់ឲ្យបងប្អូនទាំងអស់មានការប្រុងប្រយ័ត្ន។

នៅមុននេះបន្តិច អ្នកនាង សុគន្ធ នីសា បានប្រកាសថា អ្នកបានជាសះស្បើយហើយ ដោយអ្នកនាងបានឲ្យដឹងថា “ថ្ងៃនេះខ្ញុំបាន​ ជាហេីយ​ គ្រូពេទ្យថាខ្ញុំអាចចេញទៅផ្ទះវិញបានថ្ងៃនេះហេីយ​ តែក៏ត្រូវបន្តការ​ ឃុំខ្លួនអោយនៅដាច់ដោយឡែកក្នុងបន្ទប់តែឯងចំនួន​ 14​ ថ្ងៃបន្ថែមទៀត​ដែរ​ ខ្ញុំនឹង​ គោរពតាមគោលការនេះ​ ដេីម្បីសុវត្ថិភាព​ ក្រុមគ្រួសារខ្ញុំ​ 🙏❤️️”៕

Share This Post: