ព័ត៌មានជាតិ
ករណីទី៨ នៅកម្ពុជា ! បុរសវ័យ៥៥ឆ្នាំ បានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ក្រោយគ្រូពេទ្យព្យាយាមសង្គ្រោះបានត្រឹមកន្លះម៉ោងប៉ុណ្ណោះ
BY Khmernote Media
March 26, 2021
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅមុននេះបន្តិចទាក់ទងទៅនឹងករណីបុរសជនជាតិខ្មែរ អាយុ៥៥ឆ្នាំម្នាក់បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ ដែលជាករណីទី៨ នៅក្នុងប្រទេសកម្ពុជា។

នៅក្នុងសេចក្តីប្រកាសព័ត៌មានបានអោយដឹងថា បុរសរូបនេះបានធ្លាក់ខ្លួនឈឺដោយក្តីខ្លួន និងក្អកប្រហែលជា៣ទៅ៤ថ្ងៃមុនស្លាប់ ដោយសភាពកាន់តែធ្ងន់ធ្ងរក៏បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១។ ក្រសួងបានសង្កត់ធ្ងន់ថា ដោយមានការសង្ស័យ ក្រុមគ្រូពេទ្យបានយកសំណាកគាត់ទៅពិនិត្រភ្លាមៗ ហើយរកឃើញថាគាត់មានផ្ទុកវីរុសកូវីដ-១៩ ហើយក្រុមគ្រូពេទ្យក៏បានព្យាបាលគាត់តាមបច្ចេកទេស និងប្រើប្រាស់ម៉ាស៊ីនជំនួយការដកដង្ហើម តែជាអកុសល ក្នុងរយៈពេលតែកន្លះម៉ោងប៉ុណ្ណោះ គាត់បានធ្វើមរណកាលទៅតែម្តង នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១៕
