ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    Power Bank ដំបូងគេបង្អស់នៅកម្ពុជា អាចសាក ទូរស័ព្ទ កុំព្យូទ័រ និង ថេប្លេត សុវត្ថិភាពបំផុត

    BY Liny Chan March 26, 2021
    Power Bank ដំបូងគេបង្អស់នៅកម្ពុជា អាចសាក ទូរស័ព្ទ កុំព្យូទ័រ និង ថេប្លេត សុវត្ថិភាពបំផុត

    កាលពីពេលថ្មីនេះក្រុមហ៊ុន ហួវៃ បានបញ្ចេញលក់ជាផ្លូវការនូវ HUAWEI 66W SuperCharge Power Bank ស៊េរីថ្មី ដែលមានតម្លៃខ្ពស់ហក់រហូតដល់ទៅ $66 ប៉ុន្តែការដាក់លក់ក្នុងតម្លៃខ្ពស់បែបនេះ ត្រូវបានក្រុមហ៊ុនអះអាងថា ដោយសម្អាងលើ សមត្ថភាពខ្លាំងសម្បូរបែប និងលេចធ្លោជាងម៉ាកដទៃរួមមានអាច សាកទូរស័ព្ទ កុំព្យូទ័រ និង ថេប្លេត ក្នុងល្បឿនលឿនដូចហោះ 66W។

    លោក ថង សារី នាយកផ្នែកទីផ្សារ ក្រុមហ៊ុន ហួវៃ ប្រចាំប្រទេសកម្ពុជាបានឲ្យដឹងថា វត្តមានផ្លូវការ HUAWEI 66W SuperCharge Power Bank ដែលមានតម្លៃថ្លៃបំផុត $66 នឹងចូលខ្លួនមកផ្តល់នូវបទពិសោធន៍ថ្មីសម្រាប់ប្រជាជនកម្ពុជារបស់យើងជាមួយនឹងបច្ចេកវិទ្យាទំនើបឈានមុខគេសម្បូរបែប សន្សំ សំចៃពេលវេលា និងថវិកា ជាពិសេស មិនចាំបាច់កាន់ខ្សែសាកថ្ម ទូរស័ព្ទផង កុំព្យូទ័រផង និង ថេប្លេតផង។

    លោកបន្ថែមថា “និយាយរួមមានតែ HUAWEI 66W SuperCharge Power Bank តម្លៃ $66 ក្នុងដៃគឺគ្រប់ទឹកតែម្តង ចង់សាកអីក៏បាន ក្នុងល្បឿនលឿន មិនចាំបាច់រងចាំយូរ។ យើងរំពឹង និងជឿជាក់ថា HUAWEI 66W SuperCharge Power Bank ម៉ូដែលនេះ នឹងអង្រូនទីផ្សារប្រទេសកម្ពុជា និងជួយដណ្តើមចំណែកទីផ្សារថ្នាក់ខ្ពស់សម្រាប់ Power Bank និង កាសឥតខ្សែ នៅក្នុងប្រទេសកម្ពុជាយើង”។

    Huawei 66W SuperCharge Power Bank ត្រូវបានក្រុមហ៊ុនហួវៃរចនាឡើងជាមួយនឹងរូបរាងតូចស្រាលទំងន់ត្រឹមតែ 235g ងាយស្រួលដាក់តាមខ្លួន បើប្រៀបធៀបជាមួយនឹង Power Bank ម៉ាកដទៃ ជាពិសេសបំពាក់នូវបច្ចេកវិទ្យាសាកថ្មលឿនដូចរន្ទះ 66W មានរន្ធសាកថ្មពីរគឺ ខ្សែ USB ធម្មតា & ខ្សែ USB Type C អាចសាក Laptop, ទូរស័ព្ទ ថេប្លេត នាឡិកា និង Speakers -ល-។ លើសពីនេះ Huawei 66W SuperCharge Power Bank ត្រូវបានទទួលស្គាល់ស្តង់ដារ គុណភាព សុវត្ថិភាពដោយ TÜV Rheinland របស់ប្រទេសអាល្លឺម៉ង់។

    ដូច្នេះប្រសិនបើមិនទាន់បានជាវ Huawei 66W SuperCharge Power Bank តម្លៃខ្ពស់ជាង $66 ប្រើប្រាស់នៅឡើយទេ ប្រញាប់រួសរាន់ឡើងដើម្បីទទួលបាននូវបទសោធន៍ថ្មី និងភាពងាយស្រួលលើសពីការរំពឹងទុករបស់លោកអ្នក។

    Share This Post: