Essential Phoneមិនលេងសើចទេ!Essential Phone ទទួលបានការអភិវឌ្ឍដល់ Android 9 Pie បាត់ហើយ តាំងពីថ្ងៃដែលក្រុមហ៊ុន Google ប្រកាសចេញម្លេះ
- August 7, 2018
កាលពីម្សិលមិញនេះ ក្រុមហ៊ុន Google បានប្រកាសជាផ្លូវការហើយនូវឈ្មោះរបស់ប្រព័ន្ធដំណើរការ Android ជំនាន់ចុងក្រោយបង្អស់របស់ខ្លួន នោះគឺ Android 9.0 Pie ដែលនឹងត្រូវបានតម្លើងមុនគេបង្អស់លើស្មាតហ្វូនរបស់ក្រុមហ៊ុន Google ម៉ូដែល Pixel។

អ្វីដែលមិនគួរឲ្យជឿនោះគឺ ស្មាតហ្វូនរបស់ក្រុមហ៊ុន Essential ហាក់ដូចជាទទួលបានការអភិវឌ្ឍថ្មីបំផុតនេះបាត់ទៅហើយ ឯក្រុមហ៊ុនចង់ឲ្យអ្នកដែលជាម្ចាស់ស្មាតហ្វូនប្រភេទនេះទាំងអស់ឆែកមើលកំណែ Update ថ្មីក្នុង Setting។ ជាការពិតណាស់ Essential គឺជាក្រុមហ៊ុនដែលតែងទទួលបានការអភិវឌ្ឍលើប្រព័ន្ធដំណើការលឿនជាងគេ ពោលគឺទោះបីជាក្រុមហ៊ុននេះពុំទាន់មានម៉ូដែលថ្មីក៏ដោយ។
គួរបញ្ជាក់ផងដែរថា Android Pie មានភ្ជាប់មកជាមួយនឹងការគ្រប់គ្រងលើថាមពលថ្ម និងពន្លឺអេក្រង់ថ្មី ក៏ដូចជារបារបង្ហាញទិស និងកម្មវិធីថ្មីៗមួយចំនួនទៀតផងដែរ។
Fu
ប្រភព៖ gsmarena
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






