ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឃាត់ខ្លួនម្ចាស់គណនីហ្វេសប៊ុក “អាចយ ស្មោះស្នេហ៍” បានបង្ហោះព័ត៌មានបំភ្លៃការពិតដែលថា “នៅរោងចក្រស្នាមព្រះ មានករណីឆ្លងជំងឺកូវីត ១៩”

    BY Khmernote Media March 26, 2021
    ឃាត់ខ្លួនម្ចាស់គណនីហ្វេសប៊ុក “អាចយ ស្មោះស្នេហ៍” បានបង្ហោះព័ត៌មានបំភ្លៃការពិតដែលថា “នៅរោងចក្រស្នាមព្រះ មានករណីឆ្លងជំងឺកូវីត ១៩”

    ខេត្តពោធិ៍សាត់៖ តាមការចុះផ្សាយរបស់ អធិការដ្ឋាននគរបាលស្រុកបាកាន បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ សមត្ថកិច្ច អធិការនគរបាលស្រុកបាកាន បានស្រាវជ្រាវរកឃើញ និងហៅឈ្មោះ ហែម ធារឹទ្ធ ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិត្រពាំជង ឃុំត្រពាំជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ដែលជាម្ចាស់គណនី ហ្វេសប៊ុក អាចយ ស្មោះស្នេហ៍ ដែលបានសសេរបង្ហោះ បំភ្លៃព័ត៌មានមិនពិតថា នៅរោងចក្រស្នាមព្រះ មានករណីឆ្លងជំងឺកូវីត ១៩ កាលពីថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២១ មកអធិការស្រុក ដើម្បីសួរនាំ។

    សូមបញ្ជាក់ផងដែរ ឈ្មោះ ហែម ធារឹទ្ធ ម្ចាស់គណនីហ្វេសប៊ុក អាចយ ស្មោះស្នេហ៍ បានព្រម ទទួលកំហុសហើយ សុំទោសនិងបានធ្វើកិច្ចសន្យា ចាប់ពីថ្ងៃនេះទៅ មិនបង្ហោះ ព័ត៌មានណាដែលមិនពិតទៀតទេ បើមានលើកក្រោយទៀតសូមអោយសមត្ថកិច្ចចាត់ការតាមនិតិវិធីច្បាប់ ៕

    ប្រភព៖ អធិការដ្ឋាននគរបាលស្រុកបាកាន

    Share This Post: