ព័ត៌មានជាតិ
រដ្ឋបាលខេត្តត្បូងឃ្មុំ បញ្ជាក់ថា រកឃើញកុមារីអាយុ១១ខែម្នាក់វិជ្ជមានកូវីដ១៩ ហើយអ្នកប៉ះពាល់មានចំនួន៣០នាក់
BY Khmernote Media
March 26, 2021
យោងតាមការបញ្ជាក់ពីរដ្ឋបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ មានករណីវិជ្ជមានជំងឺកូវីដ១៩ លើកុមារីអាយុ១១ខែ មានទីលំនៅភូមិលាចលើ ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

រូបតំណាង
រដ្ឋបាលខេត្តបានឲ្យដឹងថា កុមារីរូបនោះទទួលបានលទ្ធផលវិជ្ជមានកូវីដ១៩ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ហើយអ្នកប៉ះពាល់បឋមជាមួយកុមារីវិជ្ជមានជំងឺកូវីដ១៩នេះ សរុប៣០នាក់ ស្រី១៦នាក់៖ អ្នកប៉ះពាល់ផ្ទាល់ចំនួន១៧នាក់ និងអ្នកប៉ះពាល់ប្រយោលចំនួន១៣នាក់។ បច្ចុប្បន្នរដ្ឋបាលខេត្ត និងក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យមានផ្ទុកជំងឺកូវីដ១៩ខេត្ត បានកំពុងចាត់វិធានការស្រាវជ្រាវរកទីតាំង និងកំណត់មុខសញ្ញាអ្នកដែលពាក់ព័ន្ធក្នុងករណីនេះ។ សូមអានព័ត៌មានលំអិតក្នុងលិខិត៖
