បច្ចេកវិទ្យា

ដំណឹងអាក្រក់! សម្រាប់ iPhone ឆ្នាំ2018 ទាំងអស់អាចនឹងត្រូវបានពន្យាពេលក្នុងការផលិតដោយសារមានការវាយប្រហារពីវីរុស

BY
Khmernote Media
August 7, 2018

ភាគច្រើននៃអតិថិជនរបស់ក្រុមហ៊ុន Apple រំពឹងថានឹងបានឃើញនូវ iPhone ជំនាន់ថ្មីរបស់ពួកគេនាកំឡុងខែកញ្ញា ខាងមុខនេះ ប៉ុន្ដែដោយសារមានបញ្ហាបន្ដិចបន្ទួចបានធ្វើឲ្យ iPhone ឆ្នាំ2018 ទាំងអស់អាចនឹងត្រូវបានពន្យាពេល។ ដោយឡែក បញ្ហាដែលបានលើកឡើងខាងលើនេះ គឺទាក់ទងទៅនឹងវីរុស និងការវាយប្រហារមួយចំនួនទៀតដែលបណ្ដាលឲ្យដំណើរការផលិតត្រូវបានផ្អាក។

Taiwan Semiconductor Manufacturing Co Ltd (TSMC) គឺជាក្រុមហ៊ុនផលិតបន្ទះឈីបដ៏បំផុតលើពិភពលោកត្រូវបានវាយប្រហារដោយវីរុសដ៏សាហាវមួយគឺ WannaCry ដែលពិតជាធ្វើឲ្យក្រុមហ៊ុននេះឈឺក្បាលជាខ្លាំង។ មួយសប្ដាហ៍ក្រោយមក ប្រព័ន្ធដំណើរការកុំព្យូទ័រជាច្រើនត្រូវបានប៉ះពាល់ដោយមេរោគនេះ ហើយរហូតដល់ថ្ងៃច័ន្ទ ដើមសប្ដាហ៍ទើបមានដំណោះស្រាយ។

គួរបញ្ជាក់ផងដែរថា TSMC ដែលគេស្គាល់ថាជាក្រុមហ៊ុនផ្គត់ផ្គង់របស់ក្រុមហ៊ុន Apple បានទទួលរងផលប៉ះពាល់នៃវីរុសនេះប្រមាណជា 3ភាគរយនៃប្រាក់ចំណេញប្រចាំត្រីមាសទី3។ នាយកប្រតិបត្តិក្រុមហ៊ុនលោក C.C. Wei បាននិយាយថា “ការដំណើរការត្រូវបានគាំង ពេលតម្លើងភ្លាម ហើយវីរុសបានរីកសុះសាយយ៉ាងលឿនទៅជាងម៉ាស៊ីនជាង 10,000គ្រឿងពាសពេញរោងចក្រក្នុងកោះតៃវ៉ាន់។”

ដោយសារក្រុមហ៊ុនផ្គង់ផ្គង់របស់ Apple ទទួលរងបញ្ហាបែបនេះ អាចឲ្យយើងសន្មត់បានថា រាល់ iPhone ឆ្នាំ2018 ទាំងអស់អាចនឹងត្រូវបានពន្យាពេលទាក់ទងទៅនឹងការចេញលក់។ ដូចនេះ សម្រាប់អតិថិជនរបស់ក្រុមហ៊ុន Apple តម្រូវឲ្យរងចាំសិន ហើយមើលទាំងអស់គ្នាថា តើក្រុមហ៊ុន Apple នឹងដោះស្រាយបញ្ហាដោយវិធីណា។

Fu

ប្រភព៖ metro

 

 

Share This Post: