សិល្បៈ

អតីតបេក្ខភាព Freshie Boys ឆ្នាំ2009 ប្រកាសវិលចូលសិល្បៈវិញ ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីប្រធានសមាគមន៍សិល្បៈ

BY
Sovann
March 28, 2021

កាលពីពេលថ្មីៗលោក សេង រ៉ាក់ដា អតីតបេក្ខភាព Freshy Boy ឆ្នាំ២០០៩ ប្រកាសថាលោកនឹងវិលត្រឡប់ចូលសិល្បៈវិញក្រោយបាត់មុខអស់មួយរយៈពេលធំ ប្រមាណជាង១០ឆ្នាំដោយសារតែរវល់នឹងមុខរបររកស៊ីរបស់ខ្លួន។ ការប្រកាសនេះដែរលោក សេង រ៉ាក់ដា បានបញ្ជាក់នៅលើ Facebook លោកដែលមានឈ្មោះ ហ៊ាតូ ថា៖

“ជំរាបសួរពុកម៉ែបងប្អូន ខ្ញុំបាទឈ្មោះសេង រ៉ាក់ដា អតីតៈបេក្ខភាព freshy boy ឆ្នាំ2009 មួយរូប ក្រៅពីនោះខ្ញុំក៍ធ្លាប់ច្រៀង តាមស្ថានីយទូរទស្សន៍មួយចំនួន អង្គការ ភោជនីយដ្ឋាន និងសម្តែង MV តែមួយរយៈក្រោយៗដោយសារមមាញឹកក្នុងការងារ និងមុខរបបធ្វើអោយខ្ញុំបាទ បានឃ្លាតឆ្ងាយពីសិល្បៈមួយរយៈពេលធំ ។ ដូច្នេះក្រោយបញ្ហារ កូវីដ19 ស្ងប់ស្ងាត់ ខ្ញុំបាទ និងវិលចូលបម្រើវិស័យសិល្បៈវិញហើយរីករាយនិងធ្វើការងារសិល្បៈណាដែលខ្ញុំគិតថាអាចធ្វើបាននិងសក្តិសមជាមួយសមត្ថភាពរបស់ខ្លួនឯង រួមជាមួយនិងមុខរបរផ្ទាល់ខ្លួនរបស់ខ្ញុំ។ សូមអរគុណ”។ ក្នុងសំណេររបស់លោក សេង រ៉ាក់ដា ក៏ទទួលបានការស្វាគមន៍ពីសំណាក់ អ្នកនាង ចន ចាន់លក្ខិណា ប្រធានសមាគមន៍សិល្បៈករខ្មែរ ផងដែរ។

គួរបញ្ជាក់ផងដែរថា លោក សេង រ៉ាក់ដា គឺជាអតីតបេក្ខភាព Freshy Boy ឆ្នាំ២០០៩ ហើយលោកក៏ជាសិល្បៈករមួយរូបក្នុងផ្នែកសំដែង ក៏ដូចជាផ្នែកចម្រៀង ហើយលោកក៏ជាសិល្បៈករមួយរូបដែលហ៊ានទម្លាយការពិតក៏ដូចជាចែករំលែកបទពិសោធន៍របស់ខ្លួនក្នុងការជ្រុលខ្លួនកែសម្ផស្ស ហើយស្ទើរតែបាត់បង់សម្រស់ដោយសារតែការកែសម្ផស្សខុសបច្ចេកទេស និងបានចំណាយថវិការប្រមាណ ជាង៦ម៉ឺនដុល្លារ ទើបអាចស្រោចស្រង់អោយរូបសម្រស់លោកវិលមករកភាពដើមវិញ។ ខាងក្រោមនេះជាស្នាដៃរបស់លោក សេង រ៉ាក់ដា រឺ ហ៊ាតូ ដែលធ្លាប់បានប្រឡូកក្នុងវិស័យសិល្បៈកន្លងទៅ៕

Share This Post: