ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    គេគ្រប់គ្នាកំពុងបារម្ភរឿងកូវីដ បែរក្រុមយុវជនប្រុសស្រីជាង៤០នាក់នេះ ខ្លះមិនពាក់ម៉ាសទៀត បានជួបជុំពពាក់ពពូនគ្នា មិនខ្លាចឆ្លងកូវីដ ត្រូវសមត្ថកិច្ចឃាត់ខ្លួនធ្វើការអប់រំ

    BY Khmernote Media March 28, 2021
    គេគ្រប់គ្នាកំពុងបារម្ភរឿងកូវីដ បែរក្រុមយុវជនប្រុសស្រីជាង៤០នាក់នេះ ខ្លះមិនពាក់ម៉ាសទៀត បានជួបជុំពពាក់ពពូនគ្នា មិនខ្លាចឆ្លងកូវីដ ត្រូវសមត្ថកិច្ចឃាត់ខ្លួនធ្វើការអប់រំ

    រាជធានីភ្នំពេញ ៖ កម្លាំងកិច្ចការពិសេស SDU របស់ស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ទោ អ៊ុន ប៊ុនធីម នាយរងការិយាល័យតម្រួតការពារ នឹងអន្តរាគមន៍ នៃស្នងការនគរបាលរាជធានីភ្នំពេញ ចុះឃាត់ក្រុមយុវវ័យ ដែលជួបជុំគ្នាយ៉ាងពពាក់ពពូន មិនខ្លាចញញើតនឹងការរីករាលឆ្លងជម្ងឺកូវីដ១៩ និងមិនស្តាប់តាមការណែនាំរបស់ក្រសួងសុខភិបាល នឹងវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលនោះ បានចំនួន៤៥នាក់ និងម៉ូតូ២៥គ្រឿង យកមកធ្វើការអប់រំណែនាំផ្ទាល់ អំពីផលប៉ះពាល់នៃការប្រមូលផ្តុំជួបជុំស្ថិតក្នុងកាលៈទេសៈនេះ ។ ការឃាត់ក្រុមយុវវ័យខាងលើនេះធ្វើឡើងនៅក្នុងបរិវេណទីក្រុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នាម៉ោង១០យប់ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះ ។

    បើតាមនគរបាលប៉ុស្តិ៍ទន្លេបាសាក់ បានប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងថា មុនឈានដល់ការឃាត់ក្រុមយុវវ័យខាងលើនេះ គឺពួកគេទាំងនេះមិនស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញបញ្ជាឲ្យជនរួមជាតិទាំងអស់ដាច់ខាត គឺត្រូវតែអនុវត្តនូវវិធានការណ៍ ៣ការពារ ៣កុំ ជាដាច់ខាត ដើម្បីបន្តរួមគ្នាការពារនូវការឆ្ងង និងការរីករាលដាលនៃវីរុសកូវីដ១៩នៅកម្ពុជា តែពួកគេបែរជាចេញក្រៅផ្ទះទាំងយប់ រួចបបួលគ្នាមកអង្គុយលេង ប្រមូលផ្តុំពពាក់ពពូនគ្នាដូច្នេះ ដោយអ្នកខ្លះមិនបានរក្សាគម្លាត និងខ្លះទៀតមិនពាក់ម៉ាសទៀតផង ទើបកម្លាំងកិច្ចការពិសេស SDU របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ទោ អ៊ុន ប៊ុនធីម នាយរងការិយាល័យតម្រួតការពារ នឹងអន្តរាគមន៍ នៃស្នងការនគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានប៉ុស្តិ៍សង្កាត់ទន្លេបាសាក់ និងក្រុមសន្តិសុខកោះពេជ្រ បានចុះឃាត់ក្រុមយុវវ័យប្រុសស្រី បានចំនួន៤៨នាក់(ស្រី៥នាក់) និងម៉ូតូចម្រុះចំនួន២៥គ្រឿង មកធ្វើការអបរំណែនាំ អោយស្របតាមចរាចរណ៍ណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញចេញសេចក្ដីណែនាំដល់កងកម្លាំង និងអាជ្ញាធរគ្រប់ខណ្ឌសហការឱ្យបានជិតស្និទ្ធជាមួយមន្ត្រីសុខាភិបាល ដើម្បីអនុវត្តការផាកពិន័យអន្តរការណ៍លើបុគ្គល ឬនីតិបុគ្គល ដែលមិនអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

    ក្រុមក្មេងទំនើងដែលប្រមូលផ្ដុំពពាក់ពពូនគ្នាក្នុងទីក្រុងកោះពេជ្រ ទាំងអស់នេះ ត្រូវបានសមត្ថកិច្ចធ្វើការអបរំណែនាំ ហើយអោយសន្យាថាបើសិនថ្ងៃក្រោយមកប្រមូលផ្ដុំទៀត សមត្ថកិច្ចចាប់បានមានមុខដដែលនោះ សមត្ថកិច្ចនិងអនុវត្តតាមច្បាប់រដ្ឋបាល ដោយមិនមានការលើកលែងឡើយ។ បន្ទាប់ពីសមត្ថកិច្ចបានអប់រំណែនាំរួច ក៏បានអនុញាតិអោយក្រុមក្មេងៗទាំងអស់ត្រឡប់ទៅផ្ទះវិញ ដោយអោយចូលរួមគោរពវិធានការ ការពាកូវីដ១៩ ៣កុំ ៣ការពារ។

    សូមបញ្ជាក់ថា វិធានការ៣ការពារ ៣កុំនោះ មាន៣ការពារ មានទី១ ពាក់ម៉ាស់, ទី២ លាងដៃ និងទី៣ រក្សាគម្លាតសង្គម និងបុគ្គលឲ្យលើសពី១ម៉ែត្រកន្លះគ្រប់ទីកន្លែង ហើយត្រូវអនុវត្តគ្រប់គ្នាពាក់ម៉ាស់ លាងដៃនឹងអាល់កុល ហើយកុំនិយាយលឺៗពេក កុំឲ្យទឹកមាត់វាខ្ទាត ។ ចំណែក ៣កុំគឺ មានកុំទី១ គឺកុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេករកទីកន្លែងវាលៗ។ កុំទី២ គឺកុំទៅកន្លែងដែលមានមនុស្សច្រើនកុះករ បើមានមនុស្សច្រើននៅកន្លែងណាកុះករ កុំចូលទៅឲ្យសោះ។ យើងអត់បានហាមឃាត់ពលរដ្ឋមិនឲ្យដើរផ្សារនោះទេ តែត្រូវរក្សាគម្លាត និងកុំទី៣ គឺកុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មា និងឱបគ្នាជាដើមនៅពេលជួបគ្នា ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: