បច្ចេកវិទ្យា

ព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ2020 ដែលធ្វើឡើងក្នុងទីក្រុង Tokyo នឹងទទួលបានជំនួយការពិសេសពីបច្ចេកវិទ្យាស្កេនមុខ

BY
Khmernote Media
August 8, 2018

គណៈកម្មាធិការកីឡាអូឡាំពិក ដែលនឹងត្រូវបានធ្វើឡើងក្នុងទីក្រុង Tokyo នាឆ្នាំ2020 នឹងមានការប្រើប្រាស់បច្ចេកវិទ្យាស្កេនមុខដើម្បីជាជំនួយដល់ការការពារសុវត្ថិភាព និងពន្លឿនដល់ដំណើរការនៃការចូលរួមដទៃទៀត។ ដោយឡែក ស្របពេលជាមួយគ្នានេះប្រទេសជប៉ុនក៏កំពុងជួបប្រទះទៅនឹងគ្រោះរលកកំដៅធ្ងន់ធ្ងរផងដែរ។

ប្រមាណជាជាង 300,000នាក់នៃបុគ្គលដែលបានទទួលស្គាល់ គឺមានបូកបញ្ចូលទាំងអត្តពលិក មន្ត្រី បុគ្គលិក និងអ្នកសារពត៌មាន ត្រូវចូលរួមក្នុងព្រឹត្តិការណ៍នោះនាចន្លោះខែកក្កដា រឺសីហា ឆ្នាំ2020 ហើយរាល់បុគ្គលិកទាំងនោះនឹងមានការរក្សាទុកនូវឯកសារទាក់ទងទៅនឹងផ្ទៃមុខ និងពត៌មានផ្សេងៗទៀតក្នុងមូលដ្ឋានទិន្នន័យរួចរាល់ជាស្រេច។

យោងតាមលោក Tsuyoshi Iwashita ថ្នាក់ដឹកនាំក្រុមការពារសុវត្ថិភាពបានលើកឡើងថា Software ពិសេសនេះត្រូវបានផ្ដល់ជូនដោយ NEC Corporation ហើយល្អបំផុតសម្រាប់ការប្រើប្រាស់ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ2020 ខាងមុខនេះ។

គួរបញ្ជាក់ផងដែរថា បច្ចេកវិទ្យាថ្មីចុងក្រោយបង្អស់នេះ នឹងធ្វើការកំណត់អត្តសញ្ញាណនៃអ្នកចូលរួមទាំងអស់ ដោយតឹងរឹងបំផុត ពោលគឺល្អជាងការមើលដោយភ្នែកនៃក្រុមការពារដាច់តែម្ដង។ អ្វីដែលអស្ចារ្យបំផុត គឺបច្ចេកវិទ្យានេះក៏មានសមត្ថភាពកំណត់លើការក្លែងបន្លំនានា និងប្រវត្តិទិន្នន័យរបស់បុគ្គលចូលរួមទាំងអស់ផងដែរ។

Fu

ប្រភព៖ cnn

Share This Post: