ព័ត៌មានជាតិ
រដ្ឋបាលខេត្តត្បូងឃ្មុំ សម្រេចបិទការចេញ-ចូលជាបណ្ដោះអាសន្ននៅទីតាំងក្នុង និងក្រៅបរិវេណជុំវិញផ្សារពោធិស្រុក ស្ថិតនៅក្នុងភូមិពោធិស្រុក
BY Khmernote Media
March 29, 2021
(ត្បូងឃ្មុំ)៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេច ស្តីពីការ បិទការចេញ-ចូលជាបណ្ដោះអាសន្ននៅទីតាំងក្នុង និងក្រៅបរិវេណជុំវិញផ្សារពោធិស្រុក ស្ថិតនៅក្នុងភូមិពោធិស្រុក ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៃព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ចាប់ពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២១ នេះ រហូតដល់មានសេចក្ដីសម្រេចជាថ្មី។ សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
