មានអ្នកវិជ្ជមានកូវីដ១៩ ធ្លាប់ចូល តេលា ម៉ាត នៅវិថីព្រះនរោត្តម កាលពីយប់ថ្ងៃទី១៨ ខែមីនា ដូច្នេះអ្នកធ្លាប់ចូលម៉ាតនេះ ហើយមានអាការៈសង្ស័យ សូមប្រញាប់ទៅធ្វើតេស្ត
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានចេញសេចក្តីជូនដំណឹងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានចូលទៅហាងលក់ទំនិញតេលា ម៉ាត (Tela Mart) ស្ថិតនៅវិថីព្រះនរោត្តម, សង្កាត់ ទន្លេបាសាក់, ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយមានអ្នកវិជ្ជមានកូវិដ១៩ បានទៅកាន់ទីតាំងនេះ នៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២១ ម៉ោង ២០៖១៧។

ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ១៩ (COVID-19) ដែលមានទីតាំងនៅ
ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ១៩ (COVID-19) ដែលមានទីតាំងនៅ៖
+ វិទ្យាល័យបាក់ទូក
+ វិទ្យាល័យបឹងត្របែក
+ មណ្ឌលសុខភាពចាក់អង្រែក្រោម
+ មន្ទីរពេទ្យខ្មែរ-សូវៀត
+ សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)
+ មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា
សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។ សូមអរគុណ!
