អ្នកធ្លាប់ចូលញ៉ាំអីនៅហាង Pepper Lunch សាខាអ៉ីអន១ បើមានអាការៈសង្ស័យ សូមប្រញាប់ទៅធ្វើតេស្ត ដោយសារមានអ្នកវិជ្ជមានកូវីដ១៩ ធ្លាប់ចូលហូបអាហារនៅទីនោះ កាលពីយប់ថ្ងៃទី ២១ ខែមីនា
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានចេញសេចក្តីជូនដំណឹងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានហូបអាហារនៅហាង “Pepper Lunch” សាខា #ផ្សារទំនើប អ៉ីអន ១ ជាន់ទី២, អគារលេខ ១៣២, ផ្លូវសុធារស រាជធានីភ្នំពេញ ដោយមានអ្នកវិជ្ជមានកូវីដ១៩ បានទៅហូបអាហារនៅទីនោះ កាលពីថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១៩.២០នាទី។

ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ១៩ (COVID-19) ដែលមានទីតាំងនៅ៖
+ វិទ្យាល័យបាក់ទូក
+ វិទ្យាល័យបឹងត្របែក
+ មណ្ឌលសុខភាពចាក់អង្រែក្រោម
+ មន្ទីរពេទ្យខ្មែរ-សូវៀត
+ សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)
+ មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា
សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។ សូមអរគុណ!