សិល្បៈ

តារាចម្រៀង សុខ សីឡាលីន បញ្ជាក់ថា បងប្រុសរបស់កញ្ញាបានឆ្លងកូវីដ១៩ ដោយសារតែបែបនេះ

BY
Khmernote Media
March 29, 2021

យោងតាមការបញ្ជាក់ពីកំពូលតារាចម្រៀងដ៏ល្បីឈ្មោះមួយរូបនៅក្នុង ផលិតកម្មរស្មីហង្សមាស គឺកញ្ញា សុខ សីឡាលីន បានបញ្ជាក់នៅលើគណនីហ្វេសប៊ុកនាយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះឲ្យដឹងថា បងប្រុសរបស់កញ្ញាបានឆ្លងកូវីដ១៩។ កញ្ញា សុខ សីឡាលីន បានឲ្យដឹងដូច្នេះថា៖

៉ជម្រាបសួរបងប្អូនពូមីងទាំងអស់ពេលនេះបងប្រុសនាងខ្ញុំ សុខ សុធារិទ្ធ ហៅឌីន មានវិជ្ជមាន កូវីដ១៩ ហើយឡានក្រុមគ្រូពេទ្យបានមកយកគាត់ទៅសម្រាកព្យាបាលហើយ ដោយក្រុមគ្រួសារនាងខ្ញុំទាំងអស់បានយកសំណាករួចរាល់អស់ហើយ រួមទាំងខ្ញុំទោះបី ខ្ញុំចាក់វ៉ាក់សាំង2ដងរួចមកហើយក្តី (ខ្ញុំផ្ទាល់មិនសូវជាបារម្ភខ្លួនឯងឡើយ ព្រោះខ្ញុំមិនមានទំនាក់ទំនងផ្ទាល់អ្វីជាមួយគាត់ទេ ព្រោះផ្ទះខ្ញុំដីឡូ ខ្ញុំនៅផ្ទះមុខ ដាច់ជាមួយស្រីលក្ខណ៌ ប្អូនស្រីខ្ញុំ) ដែលបារម្ភគឺប៉ាមាក់ដែលគាត់នៅផ្ទះក្រោយជាមួយបងប្រុស) លទ្ធផលបែបណាខ្ញុំនឹងជម្រាបជូនបងប្អូនបន្ត🙏 ប៉ុន្តែផ្ទះខ្ញុំត្រូវបានបិទហើយ 🙏🙏🙏 #នេះហើយលទ្ធផលដែល 7-8នាក់គេនៅផ្ទះ ហើយម្នាក់ដើរហើរ មិនគិតខ្លាចក្រែងអាណិតអ្នកផ្ទះ😭😭😭3កុំ 3ការពារណាបងប្អូន🙏🙏🙏🙏៉៕

Share This Post: