ព័ត៌មានជាតិ
សាលាខណ្ឌទួលគោក បញ្ជាក់ថា ក្រុមគ្រូពេទ្យរកឃើញអ្នកផ្ទុកវិជ្ជមានកូវីដ១៩ម្នាក់ វ័យ៤០ឆ្នាំ នៅខណ្ឌទួលគោក
BY Khmernote Media
March 31, 2021
យោងតាមការបញ្ជាក់ពី សាលាខណ្ឌទួលគោក បានឲ្យដឹងថា នៅរសៀលថ្ងៃអង្គារ ២រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យមន្ទីពេទ្យបង្អែក នៃមន្ទីសុខាភិបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពីគណៈបញ្ជាការឯកភាពខណ្ឌទួលគោក ក្រុមគ្រូពេទ្យបានរកឃើញអ្នកផ្ទុកវិជ្ជមានកូវីដ១៩ ចំនួន ០១នាក់ អាយុ៤០ឆ្នាំ ស្ថិតនៅផ្ទះលេខ៣២ ផ្លូវលេខ៣៣៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ បច្ចប្បន្នចំពោះទីតាំងខាងលើ ត្រូវបានគណៈបញ្ជាការឯកភាពខណ្ឌ បិទជាបណ្ដោះអាសន្ន៕

