ព័ត៌មានជាតិ
រដ្ឋបាលខណ្ឌប្ញស្សីកែវ ចុះបើកដំណើរការឡើងវិញទីតាំងធ្វើចត្តាឡីស័ក នៅផ្ទះរបស់ តារាចម្រៀង សុគន្ធ នីសា និង ០២ទីតាំងទៀត ក្រោយអនុវត្តបានត្រឹមត្រូវតាមវិធានសុខាភិបាល
BY Khmernote Media
March 31, 2021
យប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង២០ និង៥០ នាទីតទៅ រដ្ឋបាលខណ្ឌប្ញស្សីកែវ ដឹកនាំដោយ ឯកឧត្តម ជា ពិសី អភិបាលខណ្ឌ រួមដំណើរដោយ លោកស្រី សួស សូលីដា អភិបាលរងខណ្ឌ និងមន្ត្រីពាក់ព័ន្ធ បានចុះបើកដំណើរឡើងវិញនូវទីតាំងដែលបានធ្វើចត្តាឡីស័ក ចំនួន ០៣ កន្លែង ស្ថិតនៅសង្កាត់គីឡូម៉ែតលេខ៦ ចំនួន ០២ ទីតាំង (ក្នុងនោះ មានផ្ទះរបស់ អ្នកនាង ប៉ុន សុគន្ធា ហៅ សុគន្ធ នីសា និងទីតាំងមួយទៀតក្នុងភូមិស្ពានខ្ពស់) និងសង្កាត់ប្ញស្សីកែវ ចំនួន ០១ ទីតាំង (ណាណា ម៉ាស្សា និងស៉្បា) ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក្រោយពីទីតាំងចត្តាឡីស័កទាំងអស់នេះ បានបញ្ចប់ការអនុវត្តដោយត្រឹមត្រូវតាមវិធានសុខាភិបាល៕
