ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋាករទឹក ជូនដំណឹងការផ្អាកផ្គត់ផ្គង់ទឹករយៈពេលវែង ក្នុងសង្កាត់ចំនួន២ នៅខណ្ឌពោធិ៍សែនជ័យ នៅយប់ថ្ងៃទី៧ ខែមេសា ខាងមុខនេះ

    BY Khmernote Media March 31, 2021
    រដ្ឋាករទឹក ជូនដំណឹងការផ្អាកផ្គត់ផ្គង់ទឹករយៈពេលវែង ក្នុងសង្កាត់ចំនួន២ នៅខណ្ឌពោធិ៍សែនជ័យ នៅយប់ថ្ងៃទី៧ ខែមេសា ខាងមុខនេះ

    កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ កន្លងទៅរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានធ្វើលិខិតជម្រាបជូនមួយទៅលោកអភិបាលខណ្ឌពោធិ៍សែនជ័យ ស្តីពីការស្នើសុំកិច្ចសហការផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋដែលមានលំនៅដ្ឋាន ស្ថិតនៅក្នុងភូមិសាស្ត្រសង្កាត់ចោមចៅទី១ និងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ អំពីការផ្អាកផ្គត់ផ្គង់ទឹករយៈពេលវែង នៅយប់ថ្ងៃពុធ ទី០៧ ខែមេសា ឆ្នាំ២០២១ ខាងមុខនេះ។

    រូបតំណាង

    ក្នុងលិខិតលេខ ២២៦ ល.ស ដដែលនេះបានអោយដឹងថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ត្រូវកាត់ផ្តាច់បំពង់មេទំហំ១០០០មម ទៅទំហំ៦០០មម នៅលើផ្លូវលេខ៥៧សេសេ កែងនឹងផ្លូវលេខសេសេ ចាប់ពីចំណុច ផ្លូវលេខ២៥សេសេ ដល់ចំណុច ផ្លូវលេខ៤០៧សេសេ ដែលត្រូវ ផ្អាកការផ្គត់ផ្គង់ទឹក នៅភូមិសាស្ត្រ សង្កាត់ចោមចៅទី១ និងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅយប់ថ្ងៃពុធ ទី០៧ ខែមេសា ឆ្នាំ២០២១ ដោយការផ្អាកផ្គត់ផ្គង់ទឹកមួយរយៈពេលប្រមាណជា ០៨ម៉ោង គិតចាប់ពីម៉ោង ២០:០០នាទីយប់ ដល់ម៉ោង ០៤:០០នាទីទៀបភ្លឺ៕

    Share This Post: