ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ពលករខ្មែរឆ្លងដែនពីប្រទេសថៃចំនួន៤០នាក់ ត្រូវកម្លាំងកងពលតូចថ្មើរជើងលេខ៥៣ ឃាត់ខ្លួនបញ្ជូនទៅឲ្យសមត្ថកិច្ច ដើម្បីធ្វើចត្តាឡីស័ក

    BY Khmernote Media March 31, 2021
    ពលករខ្មែរឆ្លងដែនពីប្រទេសថៃចំនួន៤០នាក់ ត្រូវកម្លាំងកងពលតូចថ្មើរជើងលេខ៥៣ ឃាត់ខ្លួនបញ្ជូនទៅឲ្យសមត្ថកិច្ច ដើម្បីធ្វើចត្តាឡីស័ក

    ខេត្តបាត់ដំបង​៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានបញ្ជាក់ឲ្យដឹងថា ពលករខ្មែរចំនួន៤០នាក់ លួចឆ្លងដែនមកពីប្រទេសថៃ ត្រូវបានកងកម្លាំងវរសេនាតូចលេខ៥៣៣ កងពលតូចថ្មេីរជេីងលេខ​៥៣​​ សហការ​ជាមួយកម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក​លេខ៨១៧​ និងកម្លាំង​ផ្នែក​សឹករង​ស្រុកសំពៅលូន​ ល្បាត​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-ថៃ​​ ក្នុងភូមិសា​ស្រ្ត​ស្រុក​សំពៅលូន​ បានឃាត់ខ្លួនបន្ទាប់ពីពួកគេលួចឆ្លងដែនខុសច្បាប់ពីប្រទេសថៃ។

    ក្នុងចំណោមពលករឆ្លងដែនពីប្រទេសថៃ ចំនួន៤០នាក់នោះ ប្រុសចំនួន១៦នាក់​ ស្រីចំនួន​១៩នាក់​​ និង​និងកុមារចំនួន៥នាក់។ បច្ចុប្បន្នពួកគេត្រូវបាន បញ្ជូនទៅមណ្ឌលចត្តាឡីស័កនៅស្រុកសំពៅលូន​ ខេត្តបាត់ដំបង​ ៕


    ប្រភព៖​ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK

    Share This Post: