ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អធិការនគរបាលខណ្ឌមានជ័យ បញ្ជាក់ថា មួយគ្រួសារមានគ្នា៧នាក់ បានឆ្លងកូវីដបន្តគ្នាអស់៦នាក់ នៅសល់ម្នាក់ទៀតមិនទាន់ដឹងលទ្ធផល

    BY Khmernote Media March 31, 2021
    អធិការនគរបាលខណ្ឌមានជ័យ បញ្ជាក់ថា មួយគ្រួសារមានគ្នា៧នាក់ បានឆ្លងកូវីដបន្តគ្នាអស់៦នាក់ នៅសល់ម្នាក់ទៀតមិនទាន់ដឹងលទ្ធផល

    យោងតាមការបញ្ជាក់ពី លោក ម៉េង​ វិមានតារា​ អធិការនគរបាលខណ្ឌមានជ័យ បានឲ្យដឹងថា តែប្រហែស មិនស្តាប់ការណែនាំរបស់ក្រសួងសុខាភិបាល លទ្ធផលគឺនិយាយមិនចេញ😩😩😩។ 🙏ជូនពរក្មួយៗឆាប់ជាសះស្បើយ និងឆាប់បានមកផ្ទះវិញ។

    ករណីឆ្លងបន្តគ្នា០៦នាក់ហើយ ចំណោមសមាជិកគ្រួសារ០៧នាក់ នៅសល់ម្នាក់ទៀតមិនទាន់ដឹងលទ្ធផល។
    ~ ស្ដីពី: ក្រុមគ្រូពេទ្យការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបាសាក់(ច្បារអំពៅ) បានចុះមកយក(អ្នកវីជ្ជមានកូវីដ-១៩​ )​ ។
    ✍️ទីតាំងចាស់👉នៅចំណុចផ្ទះលេខ​2C ភូមិដំណាក់ធំ​ ២​ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
    👉នៅយប់​ថ្ងៃទី​ ៣១​ ខែ​ មីនា​ ឆ្នាំ​ ២០២១​ ក្រុមគ្រូពេទ្យបានមកយកអ្នកវិជ្ជមានកូវីដ-១៩​ ចំនួន​ ០៣​ នាក់​ ស្រី​ ០១​ នាក់(ជនជាតិខ្មែរ) ៖
    ១-ភេទ​ ស្រី​ អាយុ​ ២៨ឆ្នាំ
    ២-ភេទ​ ប្រុស​ អាយុ​ ២១​ឆ្នាំ
    ៣-ភេទ​ ប្រុស​ អាយុ​ ២៣ឆ្នាំ
    ~ បច្ចុប្បន្នមានមនុស្ស​ម្នាក់ ស្នាក់ក្នុងផ្ទះខាងលេី​ ភេទ​ស្រី​ អាយុ​ ២៣​ឆ្នាំ​ ត្រូវបានណែនាំឲ្យធ្វេីចត្តាឡីស័កនៅក្នុងផ្ទះជាបន្ត​។
    -អ្នកជំងឺខាងលើត្រូវបានក្រុមគ្រូពេទ្យបញ្ជូនទៅកាន់មន្ទីរពេទ្យ​(ហ្លួងម៉ែ​)ស្ថិតក្នុងខណ្ឌដង្កោ ។
    -ទីតាំងខាងលើត្រូវបានហ៊ុំព័ទ្ធជាបណ្ដោះ អាសន្ន ៕

    Share This Post: