ព័ត៌មានជាតិ
សាលាខណ្ឌទួលគោក បញ្ជាក់ថា យប់មិញរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន០១នាក់ នៅម្តុំផ្សារដើមគ
BY Khmernote Media
April 1, 2021
យោងតាមការបញ្ជាក់ពី សាលាខណ្ឌទួលគោក បានឲ្យដឹងថា នៅយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យមន្ទីពេទ្យបង្អែក នៃមន្ទីសុខាភិបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពីគណៈបញ្ជាការឯកភាពខណ្ឌទួលគោក ក្រុមគ្រូពេទ្យបានរកឃើញអ្នកផ្ទុកវិជ្ជមានកូវីដ១៩ ចំនួន ០១នាក់ នៅចំណុចផ្ទះលេខ២៩៣ ផ្លូវ២៤៥ ភូមិ១ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ បច្ចប្បន្នចំពោះទីតាំងខាងលើ ត្រូវបានគណៈបញ្ជាការឯកភាពខណ្ឌ បិទជាបណ្ដោះអាសន្ន៕
