សិល្បៈ

ក្រៅពីបម្រើការងារសិល្បៈ អតីតបេក្ខភាព Freshie Boy រូបនេះប្រកាសនឹងចូលរួមការងារសង្គមបន្ថែមទៀត

BY
Khmernote Media
April 2, 2021

លោក សេង រ៉ាក់ដា អតីតបេក្ខភាព Freshie Boy ឆ្នាំ២០០៩ បានបាត់មុខពីសិល្បៈអស់រយៈពេលជាង១០ឆ្នាំ ដោយលោកបានបញ្ជាក់ថាជាប់រវល់រឿងមុខជំនួញផ្ទាល់ខ្លួនមិនអាចដកខ្លួនរួចក្នុងការងារសិល្បៈ។ ប៉ុន្តែកាលពីពេលថ្មីៗនេះលោកក៏បានប្រកាសថានឹងវិលចូលមកបម្រើក្នុងវិស័យសិល្បៈឡើងវិញ ក្រោយពេលដែលមុខជំនួញរបស់លោកបានដំណើរការរលូន ហើយលោកក៏អាចមានពេលវេលាខ្លះដើម្បីបម្រើការងារសិល្បៈ។

នៅក្នុងវិដេអូ Live មួយរបស់លោក សេង រ៉ាក់ដា ក៏បានណែនាំអោយបងប្អូនមហាជនចូលរួមអនុវត្តន៍វិធានការសុខាភិបាលដើម្បីការពារខ្លួនពីជំងឺកូវីដ-១៩ ក៏ដូចជាបានរៀបរាប់ជុំការងារសិល្បៈដែលត្រៀមនឹងចូលប្រឡូកនៅក្នុងពេលឆាប់ៗនេះ។ បុរសសង្ហាររូបនេះបានរៀបរាប់ថា ក្រៅពីការងារសិល្បៈលោកក៏នឹងចូលរួមក្នុងការងារសង្គមផ្សេងៗដូចគ្នា ហើយលោកក៏ទទួលថតស្បតពាណិជ្ជកម្មផលិតផលផ្សេងៗក៏ដូចជាផលិតផលរថយន្តផងដែរ ជាពិសេសលោកក៏នឹងទទួលការងារថតចម្រៀង MV និងខ្សែភាពយន្តបែបយុវវ័យខ្លីៗ ខណៈដែលការច្រៀងលោកបានបញ្ជាក់ថាមិនទាន់គិតដល់នោះទេ ព្រោះតែខានច្រៀងច្រើនឆ្នាំមកហើយ។ ដើម្បីកុំអោយខាតពេលយូរសូមទស្សនាវិដេអូរបស់លោកនៅខាងក្រោមនេះ៖

Share This Post: