ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សាលាខណ្ឌទួលគោក បញ្ជាក់ថា យប់មិញនេះ បុរស២នាក់ ដែលបានឆ្លងជំងឺកូវីដ១៩ ត្រូវក្រុមគ្រូពេទ្យចុះមកយកទៅព្យាបាល

    BY Khmernote Media April 3, 2021
    សាលាខណ្ឌទួលគោក បញ្ជាក់ថា យប់មិញនេះ បុរស២នាក់ ដែលបានឆ្លងជំងឺកូវីដ១៩ ត្រូវក្រុមគ្រូពេទ្យចុះមកយកទៅព្យាបាល

    យោងតាមការបញ្ជាក់ពី សាលាខណ្ឌទួលគោក បានឲ្យដឹងថា នៅយប់ថ្ងៃសុក្រ ៥ រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែកចតុមុខ នៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពី គណៈបញ្ជាការឯកភាពខណ្ឌ បានចុះយកអ្នកជំងឺកូវីដ១៩ ចំនួន០២នាក់រួមមាន៖

    + ប្រុសជនជាតិខ្មែរ អាយុ ៥២ឆ្នាំ នៅចំណុចផ្ទះជាន់ទី១ លេខ៥៤BE1 ផ្លូវ៣២៦ ភូមិ៥ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

    + ប្រុសជនជាតិខ្មែរ អាយុ៤៨ឆ្នាំ នៅចំណុចផ្ទះលេខ៥៦D ផ្លូវ២៣០ ភូមិ៨ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

    បច្ចុប្បន្នទីតាំងខាងលើគណៈបញ្ជាការឯកភាព សម្រេចបិទជាបណ្តោះអាសន្នហាមចេញចូលរង់ចាំយកសំណាកអ្នកពាក់ព័ន្ធ៕

    Share This Post: