ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សមត្ថកិច្ចចុះបង្ក្រាប ក្រោយទទួលដំណឹងពីប្រជាពលរដ្ឋថា “មានមនុស្សជុំគ្នាលេងបាល់ទះ និងផឹកស្រាច្រៀងខារ៉ាអូខេ ស្ទើររៀងរាល់ថ្ងៃ”

    BY Khmernote Media April 3, 2021
    សមត្ថកិច្ចចុះបង្ក្រាប ក្រោយទទួលដំណឹងពីប្រជាពលរដ្ឋថា “មានមនុស្សជុំគ្នាលេងបាល់ទះ និងផឹកស្រាច្រៀងខារ៉ាអូខេ ស្ទើររៀងរាល់ថ្ងៃ”

    ខេត្តកណ្ដាល៖ តាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានឲ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស  សូមធ្វេីការឆ្លេីយតបជូនសាធារណជន និងម្ចាស់គណនីហ្វេសបុកសុំមិនបញ្ចេញឈ្មោះ​ ដែលបានផ្ញេីសារក្នុងប្រអប់សារផេកហ្វេសបុកស្នងការដ្ឋាននគរបាលខេត្តកណ្តាល​ មានខ្លឹមសារថា៖​ សូមជម្រាបលោកពូ ទីតាំងលេងបាល់ទះគឺចន្លោះម៉ោង ៣ ដល់ម៉ោង ៦ល្ងាច ជារៀងរាល់ថ្ងៃ។ ចំណែកកន្លែងដែលមានការជួបជុំគ្នាផឹកស្រាច្រៀងខារ៉ាអូខេជាពិសេសគឺថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ហើយក៏ខ្ញុំមិនស្គាល់ឈ្មោះរបស់ពួកគាត់ដែរ​ ។ ទីតាំង ភូមិត្រយឹង​ (ដីឡូត៍ខាងកើតភូមិឈាងជើង) ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។

    ក្រោយពីទទួលបានព័ត៌មាននេះបានភ្លាម​ ដោយមានការចង្អុលបង្ហាញពីក្រុមការងារប្រតិកម្មរហ័ស​ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល​ ដោយមានការបញ្ជាដឹកនាំពីលោកឧត្តមសេនីយ៍ទោ​ ឈឿន​ សុចិត្ត​ ស្នងការនគរបាលខេត្តកណ្តាល​ លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានបញ្ជាកម្លាំងចុះស្រាវជ្រាវករណីខាងលើ។

    ជាលទ្ធផល៖ នៅថ្ងៃទី០២ ខែមេសា​ ឆ្នាំ២០២១​ វេលាម៉ោង១៨៖០០នាទី​ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពេីក​ សហការជាមួយអាជ្ញាធរមូលដ្ឋាន ពិនិត្យលេីករណីនេះ​ ឃើញថា មានមនុស្សមួយក្រុម០៦នាក់ ប្រុស​ (អ្នកលេង​និងអង្គុយមេីល) អាយុចន្លោះពី១៤ទៅ១៦ឆ្នាំ​ នាំគ្នាលេងកីឡាបាល់ទះ​ (លេងកម្សាន្ត​ ពុំមានការភ្នាល់ដាក់លុយនោះទេ)​ នៅលេីដីឡូត៍ទំនេរមួយកន្លែង​ ស្ថិតនៅភូមិត្រយឹង​ ឃុំពេីក​ ស្រុកអង្គស្នួល​ ខេត្តកណ្តាល​ ហើយពុំមានការផឹកស្រាច្រៀងខារ៉ាអូខេនោះទេ។ ពេលចុះទៅដល់​កម្លាំងសមត្ថកិច្ច​បានធ្វេីការអប់រំណែនាំដល់ពួកគាត់​ ផ្អាកការជួបជុំ​ជាបណ្តោះអាសន្ន រក្សាគម្លាតសុវត្ថិភាពសង្គម កាតព្វកិច្ចនៃការពាក់ម៉ាស់​ អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល​ ក្នុងការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩​ ។

    ទិសដៅបន្ត​ កម្លាំងប៉ុស្តិ៍​សហការជាមួយអាជ្ញាធរភូមិ​-ឃុំ​ ចុះផ្សព្វផ្សាយអប់រំ​ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន​ ស្តីពីភូមិ-ឃុំមានសុវត្ថិភាព​ ការផ្សព្វផ្សាយច្បាប់​នានា​ ពាក់ព័ន្ធការទប់ស្កាត់បង្ការជំងឺកូវីដ-១៩​ ។ អាស្រ័យហេតុនេះ​ សូមសាធារណជនដែលប្រេីប្រាស់បណ្តាញទំនាក់ទំនងសង្គម​មេត្តាជ្រាប​ ៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល – Police Commissariat Of Kandal Province

    Share This Post: