ងាកមកជ្រើសរើសកូនកាត់កុំព្យូទ័រ និង ថេប្លេត ប៉ុន្មានម៉ូឌែលរបស់ក្រុមហ៊ុនហួវៃ សម្រាប់ជម្រុញការសិក្សារៀនសូត្ររបស់បុត្រធីតានៅផ្ទះ
បច្ចេកវិទ្យា April 3, 2021 Liny Chan

គិតមើលទៅពេលវេលាពិតជាដើរលឿនមែនទែន ភ្លេចៗគៀកចូលឆ្នាំបាត់ហើយ សម្រាប់បុត្រធីតានៅផ្ទះ ត្រូវខំប្រឹងរៀនទាំងអស់គ្នា ព្រោះពេលវេលាមិនចាំយើងទេ តែប្រសិនបើខ្វះសម្ភារៈសិក្សាតាមអនឡាញនៅផ្ទះ អាចពិចារណាលើ កូនកាត់កុំព្យូទ័រ និង ថេប្លេតស៊េរីថ្មីម៉ាកហួវៃ ទាន់ក្រុមហ៊ុនមានប្រម៉ូសិនពិសេសស្វាគមន៍ឆ្នាំថ្មី ប្រពៃណីជាតិដូចខាងក្រោមនេះ៖

1. កូនកាត់កុំព្យូទ័រ Huawei MatePad T 10s កំពូលអេក្រង់ 10.1” ស្តេចសំឡេង Harman Kardon តម្លៃ $249 នឹងទទួលបាន Bluetooth Key, Cover និងកាដូយក្ស Huawei Entertainment Gift Box តម្លៃ $59

កូនកាត់កុំព្យូទ័រជំនាន់ថ្មី Huawei MatePad T 10s រៀនអនឡាញម៉ាអែម E-School, Zoom, Google classroom និង មើល YouTube ខ្សែភាពយន្ត គំនូរជីវចល ម៉ាសាលាញ់ ជាមួយអេក្រង់ធំត្រជាក់ភ្នែក 10.1” Full HD+ ភ្ជាប់មុខងារ ការពារភ្នែកធីយូវី (TUV) របស់ប្រទេសអាល្លឺម៉ង់ អស់កង្វល់បញ្ហាភ្នែក ទោះបីជាសម្លឹងមើលច្រើនម៉ោងក៍ដោយ
ចំណែកឯសំឡេងវិញខ្ចិលនិយាយ គឺថាលាន់លឺពិរោះរណ្តំចិត្តតែម្តងរបស់ Harman Kardon Speakers ជាពិសេស មានភ្ជាប់មុខងារគ្រប់គ្រងកុមារ ដែលគេហៅថា ឃីត ខនណឺ (Kids Corner) ដែលបង្កលក្ខណៈងាយស្រួលសម្រាប់មាតាបិតា អាចកំណត់ម៉ោង និង កំណត់កម្មវិធីរបស់កូនៗលេង ដោយ មិនប៉ះពាល់ឯកសារសំខាន់ ការសម្ងាត់ឯកជន។

2. កូនកាត់កុំព្យូទ័រស្តេចសម្លេង ស្តេចអេក្រង់ Huawei MatePad តម្លៃត្រឹមតែ $349 ថែមជូនប៊ិច, Cover, Bluetooth Keyboard, Bluetooth Mouse និង កាដូយក្ស Huawei Entertainment Gift Box តម្លៃ $59

ត្រូវបានក្រុមហ៊ុន Huawei រចនាឡើងជាមួយនឹងរូបរាងតូចច្រឡឹង ស្តើងងាយស្រួលកាន់ប្រើ បំពាក់នូវស្តេចអេក្រង់ មានពណ៌ដិត កម្រិតបង្ហាញ 2K FullView Display (2000×1200) ទំហំអេក្រង់ធំ 10.4” គែមកាន់តែតូច (7.9mm) បន្ថែមរស់ជាតិនៃការទស្សនាត្រជាក់ភ្នែក សម្រាប់ការសិក្សា ធ្វើការ តាមអនឡាញ។ Huawei MatePad មានរន្ធបំពងសំលេងធំៗចំនួន4 របស់ក្រុមហ៊ុន Harman Kardon ផ្តល់នូវបទពិសោធន៍ថ្មីស្រឡាងនៃ Surround Sound ទំាង4ទិស ហើយមានគុណភាពសំឡេងលឺច្បាស់អស្ចារ្យ ពុំចាប់បាច់ត្រូវការបាសបន្ថែម បង្កលក្ខណៈភាពងាយស្រួលសម្រាប់បុត្រធីតាសិក្សាតាមអនឡាញ។ ជាពិសេស អ្នកនិងបុត្រធីតា អាចរីករាយជាមួយនឹងមុខងារ eBook Mode ដែលផ្តល់នូវភាពងាយស្រួលក្នុងការអានពិតៗ និងមិនព្រួយបារម្ភខ្លាចខូចភ្នែក ព្រោះ Huawei MatePad ភ្ជាប់នូវបច្ចេកវិទ្យាការពារភ្នែកដែលទទួលស្គាល់ដោយស្ថាប័ន TUVRheinland របស់ប្រទេសអាឡឺម៉ង់។

3. កូនកាត់កុំព្យូទ័រស៊េរីថ្មីខ្មៅដៃវេទមន្ត Huawei MatePad Pro តម្លៃ $699 ថែមជូនខ្មៅដៃវេទមន្ត Huawei M-pencil និងBluetooth Keyboard និងកាដូយក្ស Huawei Entertainment Gift Box តម្លៃ $59

MatePad Pro ត្រូវបានក្រុមហ៊ុន Huawei រចនាឡើងជាមួយនឹងរូបរាងតូចច្រឡឹង(W:246 mm, H:159 mm, D: 7.2 mm) ទម្ងង់ត្រឹមតែ 460g ជាមួយនឹងអេក្រង់ទំហំ 10.8 អ៊ីញ មានកម្រិតបង្ហាញលំដាប់កំពូល 16.7 លានពណ៌ Huawei FullVidw Display ភ្ជាប់បច្ចេកវិទ្យាការពារភ្នែកដែលទទួលស្គាល់ដោយស្ថាប័ន TÜV Rheinland របស់ប្រទេសអាល្លឺម៉ង់។ កុំព្យូទ័រយួរដៃកូនកាត់ស៊េរីថ្មីនេះ មានខ្មៅដៃវេទមន្ត HUAWEI M-pencil សម្រាប់ការប្រើប្រាស់ដូចខ្មៅដៃ ប៉ុន្តែមានភាពឆ្លាតវៃជាង និងបង្ហាញរូបភាព ការសរសេររបស់អ្នកឲ្យមើលទៅកាន់តែស្អាត ប្រកបដោយភាពច្នៃប្រឌិតនិងទាក់ទាញបំផុត។ អ្នកអាចប្រើប្រាស់ខ្មៅដៃវេទមន្ត Huawei M-pencil សសេរលើអេក្រង់ Huawei MatePad Pro តាមចិត្តចង់ដូចជាកំពុងយកខ្មៅដៃសរសេរលើក្រដាសអញ្ចឹងដែរ ប៉ុន្តែការបង្ហាញគឺមានលក្ខណៈរស់រវើកជាមួយនឹងរូបភាព លេខ អក្សរ បែបឌីជីថល។

សរុបមកជ្រើសរើស កូនកាត់កុំព្យូទ័រ ឬថេប្លេតហួវៃមួយដែលណាក៏បាន សម្រាប់ជម្រុញបុត្រធីតា សិក្សាតាមអនឡាញនៅផ្ទះ ឥឡូវនេះរហូតដល់ថ្ងៃទី 13 មេលា 2021 នឹងចំណេញកាដូបន្ថែម Huawei Entertainment Gift Box តម្លៃ $59 ពីលើកាដូថែមដែលមានស្រាប់ អាស្រ័យហេតុនេះ សូមប្រញាប់រួសរាន់ឡើងចំនួនកាដូមានកំណត់។