ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញអត្តសញ្ញាណអ្នកឆ្លងកូវីដទាំង២៥នាក់នៅភ្នំពេញព្រឹកនេះ មានទាំងអ្នករត់ម៉ូតូឌុប និងគ្រូបង្រៀនថែមទៀត

    BY Khmernote Media April 4, 2021
    រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញអត្តសញ្ញាណអ្នកឆ្លងកូវីដទាំង២៥នាក់នៅភ្នំពេញព្រឹកនេះ មានទាំងអ្នករត់ម៉ូតូឌុប និងគ្រូបង្រៀនថែមទៀត

    នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៤៤នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ៦៨នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង ៤៤នាក់នោះ គឺ ០១នាក់ជាអ្នកដំណើរចូលមកកម្ពុជា និង៤៣នាក់ទៀតជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ហើយក្នុងនោះនៅរាជធានីភ្នំពេញ ចំនួន ២៥នាក់ ខេត្តព្រះសីហនុ ចំនួន ១៧នាក់ និងខេត្ត ស្វាយរៀង ចំនួន១នាក់។

    មុននេះ រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញអត្តសញ្ញាណអ្នកជំងឺឆ្លងថ្មីទាំង ២៥នាក់ នៅរាជធានីភ្នំពេញ ហើយរដ្ឋបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ខាងក្រោម ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំងដែលបានកំណត់។

    Share This Post: