ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សាលាខណ្ឌទួលគោក បញ្ជាក់ថា រកឃើញបុរសម្នាក់ជាបុគ្គលិកក្រុមហ៊ុនរោងចក្រ ម៉េង អៀង វិជ្ជមានកូវីដ១៩

    BY Khmernote Media April 4, 2021
    សាលាខណ្ឌទួលគោក បញ្ជាក់ថា រកឃើញបុរសម្នាក់ជាបុគ្គលិកក្រុមហ៊ុនរោងចក្រ ម៉េង អៀង វិជ្ជមានកូវីដ១៩

    យោងតាមការបញ្ជាក់ពី សាលាខណ្ឌទួលគោក បានឲ្យដឹងថា នៅវេលាម៉ោង១៧និង៤០នាទីថ្ងៃទី០៤ ខែ០៤ ឆ្នាំ២០២១ ក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែករាជធានី
    នៃ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួល ពី គណៈបញ្ជាការឯកភាពខណ្ឌ បានចុះមកយកអ្នកជំងឺ០១នាក់ ភេទប្រុស នៅចំណុចផ្ទះលេខ១០A ផ្លូវ៥២៨ ភូមិ២សង្កាត់បឹងកក់ទី១ខណ្ឌទួលគោក ។

    អ្នកជំងឺឈ្មោះ ភោគ គង់ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុនរោងចក្រម៉េង អៀង ស្នាក់នៅទីតាំងខាងលើ។ ចំពោះទីតាំង គណៈបញ្ជាការឯកភាពសម្រេចអោយបិទហាមចេញចូល ធ្វើចត្តាឡីនៅនឹងទីតាំងរងចាំក្រុមសុខាភិបាល ចុះមកយកសំណាក៕

    Share This Post: