សិល្បៈ

អបអរសាទរ ! តារាចម្រៀង ធែល ថៃ បានជាសះស្បើយពីជំងឺកូវីដ-១៩ ហើយ

BY
Sovann
April 4, 2021

តារាចម្រៀងប្រចាំផលិតកម្មហង្សមាស គឺលោក ធែល ថៃ បានប្រកាសនៅលើ Facebook របស់លោកថា លោកបានជាសះស្បើយពីជំងឺកូវីដ-១៩ ហើយក្រោយពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យជ័យជំនះ អស់មួយរយៈ។ តារាចម្រៀងរូបនេះបានរៀបរាប់ថា៖

“បន្ទាប់ពីខ្ញុំមកសម្រាក​ព្យាបាល​ ជំងឺ COVID19 នៅមន្ទីរពេទ្យជ័យជំនះ មកដល់ពេលនេះ ខ្ញុំបានជាសះស្បើយ ហើយខ្ញុំសូមថ្លែងអំណរគុណ ដល់ក្រុម គ្រូពេទ្យស្ម័គ្រ ចិត្តទាំងអស់ ដែលបាន ប្រឹងប្រែងអស់ពី កម្លាំងកាយចិត្ត ព្យាបាល រូបខ្ញុំបាទ ក៏ដូចជាអ្នកជម្ងឺ ដទៃទៀត ដោយមិនខ្លាចនឿយហត់ឡើយ ។ ហើយខ្ញុំក៏សូមថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំ ក្រុមហ៊ុន ហង្សមាស តែងតែ យកចិត្តទុកដាក់ ចំពោះកូនចៅ ហើយក៍ដូចជារូបខ្ញុំបាទផងដែ ផ្តល់នៅសម្ភារៈប្រើប្រាស់ និងរបស់ហូបចុក ។ អរគុណដល់បងប្អូន នឹងមិត្តភ័ក្រ្តទាំងអស់ ដែលតែងតែ ផ្ដល់កម្លាំងចិត្តដល់រូបខ្ញុំបាទ ហើយជាចុងក្រោយនេះ សូមឲ្យពុកម៉ែបងប្អូន ទាំងអស់គ្នា ចូលរួមអនុវត្ត នូវ3កុំ និង3ការពារ ឲ្យបានខ្ជាប់ខ្ជួន នឹងបានជៀសផុតពីជំងឺCOVID 19 ក្នុងការបញ្ចប់ជំងឺ COVID 19នាពេលឆាប់ៗនេះផងដែរ។ ពីខ្ញុំបាទ ថែលថៃ”

Share This Post: