ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សាលាសង្កាត់ស្ទឹងមានជ័យ បញ្ជាក់ថា យប់មិញនេះ រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៤នាក់ទៀត ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យហ្លួងម៉ែ

    BY Khmernote Media April 5, 2021
    សាលាសង្កាត់ស្ទឹងមានជ័យ បញ្ជាក់ថា យប់មិញនេះ រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៤នាក់ទៀត ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យហ្លួងម៉ែ

    យោងតាមការបញ្ជាក់ពី សាលាសង្កាត់ ស្ទឹងមានជ័យ បានឲ្យដឹងថា យប់ម្សិលមិញនេះរកឃើញវិជ្ជមានកូវីដ១៩ ចំនួន៤នាក់បន្ថែមទៀត នៅសង្កាត់ស្ទឹងមានជ័យទី១ ។ នៅវេលាម៉ោង ២១÷៣០នាទី ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ នៅចំណុច ផ្ទះលេខ២៦៤ ក្រុមទី៤ ភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

    ក្រុមគ្រូពេទ្យក្រសួងសុខាភិបាល បានចុះយកអ្នកវិជ្ជមានកូវីដ១៩ចំនួន៤នាក់ទាំងយប់ បញ្ជូនទៅកាន់ មន្ទីរពេទ្យហ្លួងម៉ែ ។ សូមឲ្យបងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី១ មេត្តាប្រុងប្រយ័ត្ន ស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល និង ចូលរួមអនុវត្តនូវវិធានការ ៣ការពារ ៣កុំ ៕ កូវីដ១៩ អត់ស្គាល់អ្នកមាន អ្នកក្រ នោះទេ !

    Share This Post: