ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តព្រះសីហនុ សម្រេចបិទទីតាំងមួយផ្នែកនៃតំបន់ទំនប់រលក និងកំណត់ជាមណ្ឌលចត្តាឡីស័ករយៈពេល១៤ថ្ងៃ

    BY Khmernote Media April 5, 2021
    រដ្ឋបាលខេត្តព្រះសីហនុ សម្រេចបិទទីតាំងមួយផ្នែកនៃតំបន់ទំនប់រលក និងកំណត់ជាមណ្ឌលចត្តាឡីស័ករយៈពេល១៤ថ្ងៃ

    ខេត្តព្រះសីហនុ៖ យោងតាមសាលិខិតរបស់​ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីជូនដំណឹង ស្តីពី ការផ្អាកជាបណ្តោះអាសន្នការចេញ-ចូលទីតាំងមួយផ្នែកនៃតំបន់ទំនប់រលក ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ (ទីតាំងនៅក្រុមទី៦,៧,១០,១១,១៦,១៧,១៨,១៩, ២០,២១,២២,២៣,២៤ និងក្រុមទី៣២) និងកំណត់ជា មណ្ឌលចត្តាឡីស័ករយៈពេល ១៤ថ្ងៃ។

    ដោយរដ្ឋបាលខេត្តព្រះសីហនុជម្រាបមក បងប្អូនប្រជាពលរដ្ឋ នៅតំបន់ទំបន់រលកឲ្យបានជ្រាបថា យោងតាមលទ្ធផលតេស្តវត្ថុសំណាកដែលក្រុមគ្រូពេទ្យបានយកពីប្រជាពលរដ្ឋនៅតំបន់ទំនប់រលក ចាប់ពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១មក គឺបានបញ្ជាក់ថាមានករណី វិជ្ជមានវីរុសកូវីដ-១៩ ពាក់ព័ន្ធជាមួយមនុស្សនៅក្នុងតំបន់នោះជាបន្តបន្ទាប់។

    ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ បន្តទៀត រដ្ឋបាលខេត្តបានសម្រេចបិទតំបន់នោះជាបន្ទាន់ចាប់ពីត្រឹមទីស្នាក់ការកងរាជអាវុធហត្ថទំនប់រលក ទៅដល់រំដួលជើងភ្នំ(ក្រុមទី៦) និងចាប់ពីផ្លូវរថភ្លើង(ទាំងសងខាង)នៅក្រោយសាលាសាគូរ៉ាមិត្តភាពកម្ពុជា ជប៉ុន រហូតដល់មាត់សមុទ្រ ដោយមិនអនុញ្ញាចេញ-ចូលឡើយ ៕

    ប្រភព៖ ប្រជាជន ខេត្តព្រះសីហនុ

    Share This Post: