ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ច្រើនជាងគេ! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសបរិច្ចាគថវិកា ១លាន ៤ សែនដុល្លារ ជូនកាកបាទក្រហមកម្ពុជា ព្រោះកាលពីគ្រួសារក្រ ក៏ធ្លាប់ទទួលអំណោយពីកាកបាទក្រហមកម្ពុជាផងដែរ

    BY Khmernote Media April 5, 2021
    ច្រើនជាងគេ! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសបរិច្ចាគថវិកា ១លាន ៤ សែនដុល្លារ ជូនកាកបាទក្រហមកម្ពុជា ព្រោះកាលពីគ្រួសារក្រ ក៏ធ្លាប់ទទួលអំណោយពីកាកបាទក្រហមកម្ពុជាផងដែរ

    អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា កាលពីថ្ងៃ ១១ មីនាកន្លងទៅ ក៏បានបរិច្ចាគថវិកា ៣លានដុល្លារតាមរយៈសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ដែលកំពុងតែឆ្លងចូលសហគមន៍កាន់តែខ្លាំងឡើងៗ។ នៅមុននេះបន្តិចអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានប្រកាសបរិច្ចាគថវិកា ១លាន ៤ សែនដុល្លារ ជូនកាកបាទក្រហមកម្ពុជាដែរ ព្រោះកាលពីគ្រួសារក្រ ក៏ធ្លាប់ទទួលអំណោយពីកាកបាទក្រហមកម្ពុជាផងដែរ។ អ្នកឧកញ៉ាបានសរសេរបាន៖

    ខ្ញុំសូមបរិច្ចាគជូនកាកបាទក្រហមកម្ពុជាចំនួន( ១.៤លាន) មួយលានបួនសែនដុល្លា សូមឧទ្ទិសផលបុណ្យនេះទៅអោយម្ដាយខ្ញុំដែលចែកឋានទៅ 🙏🙏🙏🙏🙏 គ្រូសារខ្ញុំក៏ធ្លាប់ទទួលអំណោយពីកាកបាទក្រហមកម្ពុជាដែរ។ ខ្ញុំនឹកឃើញគ្រួសារក្រីក្រដ៏ជូរចត់ រកអង្ករហូបមិនបានពេលលំបាកអត់អង្ករម៉ែអង្គុយតែហូរទឹកភ្នែក ម៉ែលំបាកតាំងពីខ្ញុំចាប់កំណើតរហូតដល់ស្លាប់ ពេលខ្ញុំកើតមកម៉ែទាស់គ្មានទឹកដោះទេម៉ែតែងសុំគេអោយខ្ញុំប៉ៅបានខ្លះ និងមានទាមួយក្បាលពងរាល់ថ្ងៃបងស្រីខ្ញុំរត់យកពងទាទៅដូរយកស្ករដើម្បីឆុងទឹកក្ដៅអោយខ្ញុំប៉ៅ ។

    តែគួរអោយស្ដាយពេលកូនធូរធារម៉ែមិនអាចនៅជាមួយកូន 🙏🙏🙏 1.ម៉ែបង្រៀនអោយស្រលាញ់បងប្អូន 2.ម៉ែបង្រៀនអោយចេះតស៊ូ 3.ម៉ែបង្រៀនខ្ញុំអោយចេះរិះថាំ 4.ម៉ែបង្រៀនអោយធ្វើអំពើល្អ ម្ដាយខ្ញុំជាមនុស្សម្នាក់ដែលបាក់ស្បាតនៅក្នុងភ្លើងសង្រ្គាម បងប្អូនគាត់គេសម្លាប់នៅសម័យប៉ុលពត អស់ខ្លះ ម្ដាយខ្ញុំខ្លាចសង្គ្រាមណាស់គ្រាន់តែឃើញផ្កាយដុះកន្ទុយក៏គាត់ភ័យដែរ ។ ចំណែកខ្ញុំវិញជីវិតគឺសេសសល់ពីភាពក្រីក្រ ខ្ញុំបិះបាត់បង់ជីវិតប៉ុន្មានដងហើយ ដូច្នេះខ្ញុំគ្មានភាពរុញរាក្នុងការជួយសង្គមឡើយបើសិនខ្ញុំមានលទ្ធភាព។ខ្ញុំធ្លាប់វេទនាហើយ ខ្ញុំធ្លាប់ក្រហើយថ្វីត្បិតតែខ្ញុំមិនរស់ក្នុងសម័យសង្រ្គាមតែខ្ញុំបានធ្វើសង្រ្គាមជាមួយនិងក្រពះរបស់ខ្លួនឯងអស់រយៈពេលជិត 30 ឆ្នាំ៕

    Share This Post: