រថយន្តពន្លត់អគ្គិភ័យមួយគ្រឿង គប់ប៉េរ ម៉ាស៊ីនពេលកំពុងត្រៀមបាញ់ទឹកពន្លត់អគារឆាប់ឆេះមួយកន្លែង
រាជធានីភ្នំពេញ៖ អគ្គិភ័យមួយបានឆាបឆេះឃ្លាំងសម្រាប់ដាក់អីវ៉ាន់ មួយកន្លែងស្ថិត នៅជាប់ផ្លូវលេខ៣៥០ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អើលដល់កម្មករ និងប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង មកអន្តរាគមន៍បាញ់ពន្លត់ ស្រាប់តែមានរថយន្តពន្លត់អគ្គិភ័យមួយគ្រឿងមានបញ្ហារលត់ម៉ាស៊ីន (គប់ប៉េ) ហុយផ្សែងទ្រលោម បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩យប់ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១នេះ ។

ប្រភពពីកម្មករស្នាក់នៅទីនោះបានអោយដឹងថា នៅមុនពេលកើតហេតុខណៈពួកគាត់កំពុងសម្រាកនៅខាងក្រោម ស្រាប់តែធំក្លិនផ្សែង ចេញមកពីជាន់ខាងលើ ទើបនាំគ្នាឡើងទៅមើលក៏ឃើញមានអណ្តាតភ្លើង ឆេះសម្ភារដែលទុកចោល ភ្លាមនោះក៏នាំគ្នាយកបំពង់ពន្លត់អគ្គិភ័យ មកបាញ់ពន្លត់ដែរ និងខ្លះទៀតរត់ចេញមកខាងក្រៅស្រែកឲ្យពលរដ្ឋជួយ និងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានហៅរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍ភ្លាមៗប្រភពដដែលបានបន្តទៀតថា ទីតាំងខាងលើគឺជាឃ្លាំងសម្រាប់ទុកសម្ភារគ្រឿងសំណង់ និងបន្ទប់កម្មករស្នាក់នៅ។
សមត្ថកិច្ចនគរបាលពន្លត់អគ្គិភ័យបានប្រាប់ខ្មែរណូតថា រថយន្តជាច្រើនគ្រឿងបានចេញមកជួយអន្តរាគមន៍ក្នុងនោះ មានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញ ចំនួន៨គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន៤គ្រឿង រថយន្តពន្លត់អគ្គិភ័យ ទីក្រុង អូរឡាំព្យារ ចំនួន២គ្រឿង ក៏រលត់ទៅវិញទាំងស្រុង។ ក្នុងនោះដែរ គេឃើញរថយន្តពន្លត់អគ្គិភ័យមួយគ្រឿង ដែលមានសភាពចាស់បន្តិច ខណៈពេលកំពុង ពន្លត់អគ្គិភ័យ ដោយសាររោល៍ហ្គាម៉ាស៊ីនខ្លាំងពេក ដើម្បីបាញ់តម្រង់ចូលទៅប្រហោងដែលឆេះនោះ ស្រាប់តែ(គប់ប៉េ) ធ្វើឲ្យរលត់ម៉ាស៊ីន ហុយផែងទ្រលោមតែម្ដង បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងផងដែរ បើតាមសម្ដី នគរបាលពន្លត់អគ្គិភ័យម្នាក់បានបញ្ជាក់ថា រថយន្តពន្លត់អគ្គិភ័យដែលខូចនោះ លេខ14 ជារបស់ការិយាល័យបង្ការនិងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលប្រចាំការនៅខណ្ឌសែនសុខ ដែលមានសភាពចាស់ជាងគេបន្តិចហើយ តែនៅអាចប្រើការបាន ខណៈពេលខូចនោះក៏មានរថយន្តពន្លត់អគ្គិភ័យ ធំមួយគ្រឿងទៀត រយ៉ែចូលបាញ់ពន្លត់ផងដែរ រហូតអាចគ្រប់គ្រងបាននិងរលត់ទាំងស្រុងផងដែរ។
សមត្ថកិច្ចបញ្ជាក់ថាមូលហេតុដែលកើតមានអគ្គីភ័យ ឆាបឆេះឃ្លាំងខាងលើនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។ ហើយក្នុងហេតុការនោះដែមិនមានមនុស្សរងរបួសនោះទេ ខូចខាតតែសម្ភារមួយចំនួនតែប៉ុណ្ណោះ៕











ដោយ៖ បងម៉េង ខ្មែរណូត