ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សាលាខណ្ឌទួលគោក បញ្ជាក់ថា មុននេះបន្តិចអាជីវករផ្សារអូរឬស្សី២នាក់ទៀតឆ្លងកូវីដ១៩ ត្រូវបានគ្រូពេទ្យយកទៅព្យាបាល

    BY Khmernote Media April 5, 2021
    សាលាខណ្ឌទួលគោក បញ្ជាក់ថា មុននេះបន្តិចអាជីវករផ្សារអូរឬស្សី២នាក់ទៀតឆ្លងកូវីដ១៩ ត្រូវបានគ្រូពេទ្យយកទៅព្យាបាល

    យោងតាមការបញ្ជាក់ពី សាលាខណ្ឌទួលគោក បានឲ្យដឹងថា នៅវេលាម៉ោង១៤ និង៤៧នាទីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែករាជធានីនៃ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពី គណៈបញ្ជាការឯកភាពខណ្ឌ បានចុះមកយក អ្នកជំងឺ០២នាក់ នៅចំណុចផ្ទះលេខ៥៧A ផ្លូវ ២០៤ ភូមិ៦ សង្កាត់ទឹកល្អក់ទី៣ខណ្ឌទួលគោក ដែលមានផ្ទុកកូវីដ។

    1-ដួង ចាន់ពិសារ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ អាជីវករផ្សារអូរឬស្សី ។
    2-ប៊ុន សុខលាប ភេទស្រី អាយុ៥១ឆ្នាំ មុខរបរ អាជីវករផ្សារអូរឬស្សី ។

    ចំពោះទីតាំង គណៈបញ្ជាការឯក សម្រេចអោយបិទហាមចេញចូល ធ្វើចត្តាឡីនៅនឹងទីតាំង០៣នាក់ស្រី០១នាក់រងចាំក្រុមសុខាភិបាល ចុះមកយកសំណាក៕

    Share This Post: