ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សាលាខណ្ឌទួលគោក បញ្ជាក់ថា មុននេះ គ្រូពេទ្យចុះយក ២នាក់បងប្អូនដែលកើតកូវីដ១៩ ខណៈឪពុកម្តាយជាអាជីវករផ្សារអូឬស្សី ត្រូវគ្រូពេទ្យយកទៅព្យាបាលតាំងពីថ្ងៃទី០២ ខែមេសា

    BY Khmernote Media April 5, 2021
    សាលាខណ្ឌទួលគោក បញ្ជាក់ថា មុននេះ គ្រូពេទ្យចុះយក ២នាក់បងប្អូនដែលកើតកូវីដ១៩ ខណៈឪពុកម្តាយជាអាជីវករផ្សារអូឬស្សី ត្រូវគ្រូពេទ្យយកទៅព្យាបាលតាំងពីថ្ងៃទី០២ ខែមេសា

    យោងតាមការបញ្ជាក់ពី សាលាខណ្ឌទួលគោក បានឲ្យដឹងថា នៅវេលាម៉ោង១៩និង០០នាទីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែកចតុមុខ
    នៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួល ពីគណៈបញ្ជាការឯកភាពខណ្ឌបានចុះយកអ្នកជំងឺ០២នាក់ នៅចំណុចផ្ទះលេខ៥៦D១៣ ផ្លូវ
    ២៣០ ភូមិ៨ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដែលមានផ្ទុកកូវីដ១៩ ។

    1- លី លាងហៀង ភេទស្រី អាយុ១៨ឆ្នាំ ។
    2- លី លាងហេង ភេទប្រុស អាយុ២៣ឆ្នាំ។

    (ឳពុកម្តាយពួកគាត់ ជាអាជីវករផ្សារអូឬស្សីត្រូវបានក្រុមគ្រូពេទ្យយកទៅព្យាបាល នៅមន្ទីរពេទ្យ ថ្ងៃទី០២-០៤-២០២១)។ បច្ចុប្បន្នទីតាំងខាងលើគណៈបញ្ជាការឯកភាព សម្រេចបិទជាបណ្តោះអាសន្នហាមចេញចូល តែខាងក្នុងផ្ទះមិនមានមនុស្សស្នាក់នៅធ្វើចត្តាឡីស័កនោះទេ៕

    Share This Post: