ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តកំពង់ចាម សម្រេចផ្អាកបណ្តោះអាសន្នទីតាំងរមណីយដ្ឋានទេសចរណ៍ធម្មជាតិ និងកែច្នៃទូទាំងខេត្ត និងសកម្មភាពជីវកម្មពេលរាត្រី រយៈពេល២សប្តាហ៍

    BY Khmernote Media April 6, 2021
    រដ្ឋបាលខេត្តកំពង់ចាម សម្រេចផ្អាកបណ្តោះអាសន្នទីតាំងរមណីយដ្ឋានទេសចរណ៍ធម្មជាតិ និងកែច្នៃទូទាំងខេត្ត និងសកម្មភាពជីវកម្មពេលរាត្រី រយៈពេល២សប្តាហ៍

    ខេត្តកំពង់ចាម៖ តាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីណែនាំ ស្តីពីការអនុវត្តនូវវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ រយៈពេល០២(ពីរ)សប្តាហ៍ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ នៅខេត្តកំពង់ចាម​ ដើម្បីទប់ស្កាត់ឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធរផ្សេងទៀត នៅក្នុងឱកាសឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ និងលិខិតបទដ្ឋានគតិយុត្តិដែលមានជាធរមាន។

    ជាមួយគ្នានេះ ដើម្បីធានាការពារអាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋ សុខាភាពសាធារណៈ សណ្ដាប់ធ្នាប់សាធារណៈ និងដើម្បីកាត់បន្ថយឲ្យបានជាអតិបរមានូវផលប៉ះពាល់នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចំពោះវិស័យសង្គមកិច្ច ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដោយរដ្ឋបាលខេត្តកំពង់ចាម បានសម្រេចផ្អាកបណ្ដោះអាសន្នរយៈពេល០២ សប្តាហ៍ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ នូវទីតាំងរមណីយដ្ឋានទេសចរណ៍ធម្មជាតិ និងកែច្នៃទូទាំងខេត្ត និងសកម្មភាពជីវកម្មពេលរាត្រី រួមមាន៖ ភោជនីយដ្ឋាន អាហារដ្ឋាន តូបលក់ចល័ត ផ្សារទំនើប ម៉ាត ទីសាធារណៈនានាដែលមានសភាពអ៊ូអរ និងមានមនុស្សរដ្ឋបាលក្រុង-ស្រុក, មន្ទីរ-អង្គភាពជុំវិញខេត្ត, ឃុំឥសង្កាត់ និងស្ថាប័នពាក់ព័ន្ធដទៃទៀត ព្រមទាំងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម ដូចខាងក្រោម៖​

    ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម/Kampong Cham Provincial Hall

    Share This Post: