ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    គិតមកទល់ពេលនេះ អាជីវករលក់ដូរនៅផ្សារអូរឬស្សីសរុប ៣៦នាក់ហើយបានឆ្លងជំងឺកូវីដ១៩

    BY Khmernote Media April 6, 2021
    គិតមកទល់ពេលនេះ អាជីវករលក់ដូរនៅផ្សារអូរឬស្សីសរុប ៣៦នាក់ហើយបានឆ្លងជំងឺកូវីដ១៩

    យោងតាមការបញ្ជាក់ពី គណៈកម្មការផ្សារអូរឬស្សី បានចេញសេចក្តីជូនដំណឹងថ្មីជាបន្ទាន់មួយថា ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ គណៈកម្មការផ្សារអូរឫស្សីសូមជម្រាបជូនដល់បងប្អូនអាជីវករ និងអតិថិជនទាំងអស់ដែលចេញ-ចូល និងលក់ដូរក្នុងផ្សារអូរឬស្សីសូមអញ្ជើញយកសំណាកនឹងអ្នកបានយកសំណាករួចហើយត្រូវធ្វើចត្តាឡីស័កជាបន្ទាន់ព្រោះយប់នេះទទួលដំណឹងថាមានបងប្អូនយើងឆ្លង២០នាក់ថែមទៀត។

    យោងតាមការបញ្ជាក់នៅក្នុងប្រព័ន្ធតេឡេក្រាម ឯកសារមន្ត្រីសាធារណៈ បានឲ្យដឹងថា គិតមកទល់ពេលបច្ចុប្បន្ននេះ អាជីវករផ្សារអូរឬស្សីសរុបចំនួន៣៦នាក់ហើយ ដែលបានឆ្លងជំងឺកូវីដ១៩។ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានធ្វើការអំពាវនាវដល់ឲ្យអាជីវករទាំងអស់នៅផ្សារអូរឬស្សីទៅធ្វើសំណាកជាបន្ទាន់ ហើយបើមានអាជីវករណាគេចវេះមិនព្រមទៅយកសំណាកទេនោះ នៅពេលដែលផ្សារបើកឲ្យដំណើរការវិញ អាជីវករណា ដែលមិនមានលិខិតបញ្ជាក់ពីការយកសំណាក ប្រធានគណៈកម្មាធិការផ្សារ នឹងមិនឲ្យអាជីវករនោះ ចូលលក់ក្នុងផ្សារនោះឡើយ៕

    Share This Post: