ព័ត៌មានជាតិ
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ប្រកាសផ្អាកផ្គត់ផ្គង់ទឹកស្អាតបណ្ដោះអាសន្ន ចាប់ពីផ្លូវលេខ៥១៦ ដល់ផ្លូវលេខ៥២៨ នៅសង្កាត់បឹងកក់ ខណ្ឌទួលគោក
BY Khmernote Media
April 6, 2021
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកផ្គត់ផ្គង់ទឹកស្អាតបណ្តោះអាសន្ន នៅសង្កាត់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ មូលហេតុ៖ ជួសជុលបំពង់ចែកចាយទឹកស្អាតទំហំ110មម ស្ថិតនៅទីតាំង៖ នៅលើផ្លូវលេខ២៨៣ ផ្ទៃសេវាផ្អាកផ្គត់ផ្គង់ទឹកបណ្តោះអាសន្ន៖ លេីផ្លូវលេខ២៨៣ ចាប់ពីផ្លូវលេខ៥១៦ ដល់ផ្លូវលេខ៥២៨ សង្កាត់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

រយៈពេលផ្អាកផ្គត់ផ្គង់នៅថ្ងៃអង្គារ ទី០៦ ខែមេសា ឆ្នាំ២០២១ ចាប់ពីម៉ោង ១៤៖៤០នាទីរសៀល រហូតដល់បញ្ចប់កាជួសជុល។ សូមអតិថិជនករុណាមេត្តាអធ្យាស្រ័យដោយក្តីអនុគ្រោះ សូមអគុណ ៕


ប្រភព៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ Phnom Penh Water Supply Authority