បច្ចេកវិទ្យា

ទីបំផុតអាចរកជាវ Monitor គែមស្តើងបំផុត Huawei Display 23.8” ក្នុងតម្លៃត្រឹមតែ $169

BY
Liny Chan
April 6, 2021

ភ្នំពេញ ថ្ងៃទី 06 មេសា 2021 ក្រុមហ៊ុនបច្ចេកវិទ្យាហួវៃដាក់លក់ Monitor ឆ្លាតវៃ គែមស្តើងបំផុតគឺ Huawei Display 23.8” ក្នុងតម្លៃត្រឹមតែ$169 ជាផ្លូវការក្នុងប្រទេសយើងហើយ។

រាល់ការជាវ Monitor ឆ្លាតវៃ គែមស្តើងបំផុត Huawei Display 23.8” ក្នុងតម្លៃ $169 នឹងទទួលបានកាដូបន្ថែម Huawei Mouse Pad ភ្លាមៗ នៅគ្រប់បណ្តាហាង Huawei Showroom, ហាងលក់ទូរស័ព្ទដៃ ហាងដៃគូសហការ ហាងដែលមានបុគ្គលិកលក់ ឬស្លាកសញ្ញាហួវៃ។

លោក ថង សារី នាយកទីផ្សារក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា ដោយសម្លឹងមើលទីផ្សារ Monitor ឆ្លាតវៃ សម្រាប់ គ្រឹះស្ថានសិក្សា ក្រុមហ៊ុន អាជីវកម្ម បុគ្គលិកការិយាល័យ លោកគ្រូអ្នកគ្រូ នៅធំទូលាយ ទើបក្រុមហ៊ុនយើងខំខិតសម្រិតសម្រាងបង្កើតនូវ Monitor ឆ្លាតវៃ Huawei Display 23.8” ទ្រទ្រង់ការ Share អេក្រង់ពី ទូរស័ព្ទ ឬ Laptop ងាយស្រួលសម្រាប់ការធ្វើបទបង្ហាញ កិច្ចប្រជុំ និងត្រួតពិនិត្យមើលរបាយការណ៍ ជាមួយអេក្រង់ធំច្បាស់ត្រជាក់ភ្នែក ភ្ជាប់បច្ចេកវិទ្យាការពារភ្នែក TUV របស់ប្រទេសអាល្លឹម៉ង់ថែមទៀតផង។ Huawei Display 23.8” គឺជា Monitor ឆ្លាតវៃសម្រាប់ឆ្នាំ2021 នឹងធ្វើឲ្យអ្នកប្រើប្រាស់ភ្លឺភ្នែកជាមួយបច្ចេកវិទ្យាទំនើបឈានមុខគេសម្បូរបែបដែលនឹងស្មានមិនដល់ជាក់ជាមិនខានឡើយ។

Monitor ឆ្លាតវៃ Huawei Display 23.8” ត្រូវបានផលិតឡើងជាមួយនឹងគែមស្តើងបំផុត អេក្រង់ទំហំ 23.8” លាតពេញរហូតដល់ 90%នៃតួខ្លួនទាំងមូល ច្បាស់ត្រជាក់ភ្នែក Resolution 1920*1080 ភ្ជាប់បច្ចេកវិទ្យាការពារភ្នែក TUV របស់ប្រទេសអាល្លឺម៉ង់ និង IPS Anti-glare Screen ដើម្បីបំពេញតម្រូវការដល់ ម្ចាស់ក្រុមហ៊ុន អាជីវកម្ម បុគ្គលិកការិយាល័យ និង លោកគ្រូអ្នកគ្រូដែលបម្រើការតាមគ្រឹះស្ថានសិក្សា -ល-។ Huawei Display 23.8” ទ្រទ្រង់ការចែករំលែកអេក្រង់ពីទូរស័ព្ទ ឬ កុំព្យូទ័រយួរដៃ ដែលកាន់តែបង្កលក្ខណៈងាយស្រួលសម្រាប់ការទស្សនាបទបង្ហាញ កិច្ចប្រជុំ ឬវិភាគទិន្នន័យ។

សរុបមកជ្រើសរើស Monitor ឆ្លាតវៃ Huawei Display 23.8” តម្លៃ $169 ដាក់នៅការិយាល័យ បណ្ណាល័យ គេហដ្ឋាន ធានាចំណាយចំគោលដៅ សម្រាប់ គ្រឹះស្ថានសិក្សា ក្រុមហ៊ុន អាជីវកម្ម បុគ្គលិកការិយាល័យ លោកគ្រូអ្នកគ្រូ។

Share This Post: