រដ្ឋបាលស្រុកបន្ទាយស្រី សម្រេចឱ្យបើកតូបលក់នំបញ្ចុក២កន្លែង និងបញ្ចប់ការធ្វើចត្តាឡីស័ក១៤ថ្ងៃ ក្រោយធ្វើតេស្តេលើកទី២ អវិជ្ជមាន
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលស្រុកបន្ទាយស្រី បានអនុញ្ញាតឲ្យបើកតូបលក់នំបញ្ចុក២កន្លែង និងបញ្ចប់ការធ្វើចត្តាឡីស័ក១៤ថ្ងៃ នៅក្នុងភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី បន្ទាប់ពីយកសំណាកទៅធ្វើតេស្តលើកទី២ អវិជ្ជមាន ជាមួយអ្នកពាក់ព័ន្ធ អ្នកវិជ្ជមានកូវីដ១៩ម្នាក់បានមកពិសារនំបញ្ចុកនៅទីនេះកាលពីថ្ងៃទី១៩ខែមីនាឆ្នាំ២០២១កន្លងមកនេះ។

នៅព្រឹកថ្ងៃថ្ងៃពុធ ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃពុធ ទី០៧ ខែមេសា ឆ្នាំ២០២១ នៅភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប លោក ឃឹម ហ្វីណង់ អភិបាល នៃគណៈអភិបាលស្រុក បានចុះបើកទីតាំងលក់នំបញ្ចុកចំនួន២កន្លែងនិងបញ្ចប់ការធ្វើចិត្តាឡីស័ករយៈពេល ១៤ថ្ងៃ ជាមួយនិងអ្នកពាក់ព័ន្ធ អ្នកវិជ្ជមានកូវីដ១៩ កាលពីថ្ងៃទី០៩ ខែមីនាឆ្នាំ២០២១ កន្លងមកដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីអភិបាលរងស្រុក លោកមេឃុំ ក្រុមប្រឹក្សាឃុំក្រុមគ្រូពេទ្យផងដែរ ។
ជាមួយគ្នានោះលោកអភិបាលក៏បានណែនាំដល់អ្នកពាក់ព័ន្ធទាំងនោះត្រូវបន្តតាមដានសុខភាពបន្ថែមទៀត ហើយប្រសិនបើមានអាការៈមិនស្រួលខ្លួនឬសង្ស័យ សូមប្រញាប់ទៅធ្វើតេស្តរកមេរោគនៅមណ្ឌលចត្តាឡីស័កសាលាគរុកោសល្យនៅក្នុងក្រុងសៀមរាបជាប្រញាប់ ឬ ទាក់ទងតាមទូរស័ព្ទលេខ ០១៧ ៤១ ៩៩ ២២ ។ សង្ឃឹមថា បងប្អូនប្រជាពលរដ្ឋទាំងអស់នឹងផ្តល់ភាពស្មោះត្រង់ជាមួយអាជ្ញាធរ និងចូលរួមកាត់ផ្តាច់ការឆ្លងបន្តនៅក្នុងសហគមន៍របស់យើងឱ្យបានលឿនជាទីបំផុត ៕










ប្រភព៖ រដ្ឋបាលស្រុកបន្ទាយស្រី