ព័ត៌មានជាតិ
មានអ្នកវិជ្ជមានកូវីដ១៩ ធ្លាប់ចូលធនាគារកាណាឌីយ៉ា សាខាចេឡា នៅថ្ងៃទី២ ខែមេសា សូមអ្នកធ្លាប់ចេញចូលធនាគារនោះប្រញាប់ទៅធ្វើតេស្ត
BY Khmernote Media
April 7, 2021
យោងតាមការបញ្ជាក់ពី នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានឲ្យដឹងថា មានករណីវិជ្ជមានកូវីដ១៩ បានចូលទៅធនាគារកាណាឌីយ៉ា សាខាចេឡា ផ្ទះលេខ ១០៨ មហាវិថីម៉ៅសេទុង រាជធានីភ្នំពេញ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ ពីម៉ោង ១ ដល់ម៉ោង ៥រសៀល។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង សូមអញ្ជើញបងប្អូនដែលមានរោគសញ្ញាដូចជា៖ គ្រុនក្តៅ ក្អក កណ្តាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ និងធ្លាប់ចេញចូលទៅធនាគារកាណាឌីយ៉ា សាខាចេឡា ពីថ្ងៃទី២ ខែមេសា ពីម៉ោង ១ ដល់ម៉ោង ៥រសៀល សូមអញ្ជើញទៅធ្វើតេស្តនៅមន្ទីរពេទ្យ ដែលបានកំណត់អនុញ្ញាតក្នុងរាជធានីភ្នំពេញ ឬខេត្តរបស់អ្នក និងពាក់ម៉ាសជាប្រចាំ។
ចំពោះបុគ្គលដែលមិនមានរោគសញ្ញា សូមធ្វើចត្តាឡីស័កនៅផ្ទះ និងតាមដានសុខភាពរបស់អ្នករាល់ថ្ងៃរយៈពេល១៤ថ្ងៃរាប់ពីថ្ងៃអ្នកបានប៉ះពាល់ចុងក្រោយ ឬទៅទីកន្លែងនោះ។ ព័ត៌មានបន្ថែមសូមទាក់ទងលេខ ១១៥
