ព័ត៌មានជាតិ
អធិការនគរបាលខណ្ឌមានជ័យ បញ្ជាក់ថា គ្រួសារមួយមានសមាជិក៥នាក់ មាន៣នាក់បានឆ្លងកូវីដ១៩ហើយ នៅសល់២នាក់ទៀតកំពុងធ្វើចត្តាឡីស័កក្នុងផ្ទះ
BY Khmernote Media
April 8, 2021
យោងតាមការបញ្ជាក់ពី លោក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានឲ្យដឹងថា ពីព្រលប់មកយកប្អូនប្រុស ពេលនេះមកយកបងស្រី ដែលទទួលលទ្ធផលវិជ្ជមានកូវិដ១៩ ដូចគ្នា។ យប់ថ្ងៃពុធ ទី០៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង២២ម៉០០នាទី នៅចំណុច ផ្ទះលេខ626b ផ្លូវជាតិលេខ2 ភូមិទួលរកា1 សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រុមគ្រូពេទ្យការិយាល័យសុខាភិបាល មន្ទីពេទ្យបង្អែកច្បារអំពៅ បានមកយកអ្នកវិជ្ជមាន Covid-19 ចំនួន01នាក់៖ ឈ្មោះ ទី តានិច ភេទស្រី អាយុ16ឆ្នាំ ទូរស័ព្ទលេខ 085245034 បញ្ជូនទៅព្យាបាលនៅThe Great Duke ដែលបានឆ្លងពីឈ្មោះ សាយ ចាន់ទីតូ ភេទប្រុស អាយុ39ឆ្នាំ (ត្រូវជាឪពុក)។

ក្នុងគ្រួសារខាងលើមានអ្នកវិជ្ជមាន Covid-19 សរុបចំនួន03នាក់ហើយ ។ នៅសល់02នាក់ ស្រី01នាក់ កំពុងបន្តចត្តាឡីស័កនៅក្នុងផ្ទះតាមការណែនាំរបស់ក្រុមគ្រូពេទ្យ។
