ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរា ប្រកាសបិទការចូលទស្សនាប្រាសាទនានា និងផ្អាកការលក់សំបុត្រចូលទស្សនាក្នុងរមណីយដ្ឋានអង្គររយៈពេល ១៤ថ្ងៃ

BY
srey nuch
April 8, 2021

ខេត្តសៀមរាប៖ យោងតាមសាលិខិតរបស់ អាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរមានកិត្តិយស សូមជូនដំណឹងដល់ក្រសួង ស្ថាប័នជាតិ អន្ដរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ សាធារណជន ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា៖

អនុលោមតាមសេចក្ដីសម្រេចរាជរដ្ឋាភិបាលលេខ៤៤សសរ ចុះថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ ស្ដីពីការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេចរណ៍នៅទូទាំងប្រទេសជាបណ្ដោះអាសន្ន ដើម្បីទប់ស្ដាត់ការឆ្លងរីករាលដាលនៃជំងឺកូវីត-១៩ អាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរ នឹងសម្រេចបិទការចូលទស្សនាប្រាសាទនានា និងផ្អាកការលក់សំបុត្រការចូលទស្សនា ក្នុងរមណីយដ្ឋានអង្គរសម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីចាប់ពីថ្ងៃទី ០៧ ដល់ថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២១ ៕

ប្រភព៖ អាជ្ញាធរជាតិអប្សរា Apsara National Authority

Share This Post: