ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អ្នកធ្លាប់ចូលធនាគារ កាណាឌីយ៉ា សាខាទួលទំពូង នៅថ្ងៃទី២ ខែមេសា ម៉ោង ១ ដល់៥ រសៀល សូមប្រញាប់ទៅធ្វើតេស្ត ដោយសារមានអ្នកជំងឺកូវីដ១៩ធ្លាប់ចូលទីនោះ

    BY Khmernote Media April 8, 2021
    អ្នកធ្លាប់ចូលធនាគារ កាណាឌីយ៉ា សាខាទួលទំពូង នៅថ្ងៃទី២ ខែមេសា ម៉ោង ១ ដល់៥ រសៀល សូមប្រញាប់ទៅធ្វើតេស្ត ដោយសារមានអ្នកជំងឺកូវីដ១៩ធ្លាប់ចូលទីនោះ

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានចេញសេចក្តីជូនដំណឹងអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅកាន់ធនាគារ កាណាឌីយ៉ា សាខាទួលទំពូង ផ្ទះលេខ១០៨ មហាវិថីម៉ៅសេទុង នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២១​ នៅចន្លោះម៉ោង ១ ដល់ ៥ រសៀល ដោយសារអ្នកជំងឺកូវីដ១៩ បានចូលទៅទីនោះ។

    ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ១៩​​ (COVID-19) ដែលមានទីតាំងនៅ

    + ​វិទ្យាល័យ​បាក់ទូក​
    + វិទ្យាល័យ​បឹង​ត្របែក​
    + មណ្ឌលសុខភាពចាក់អង្រែក្រោម​
    + មន្ទីរ​ពេទ្យខ្មែរ-សូវៀត​
    + សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)
    + មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា

    សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។ សូមអរគុណ!

    Share This Post: